ជាតិ
បុណ្យអុំទូក
ក្រសួងការងារ ឲ្យកម្មករនិយោជិតឈប់សម្រាកនាបុណ្យអុំទូករយៈពេល៤ថ្ងៃ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ កម្មករនិយោជិតមានសិទ្ធិឈប់សម្រាករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ក្រសួងការងារ បានជូនដំណឹងដល់ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវអនុញាតឲ្យកម្មករ និយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។
ក្រសួងបញ្ជាក់ថា ក្នុងករណីសហគ្រាសមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន សហគ្រាសត្រូវឲ្យកម្មករផ្លាស់ប្ដូរវេនគ្នា ទៅតាមថ្ងៃបុណ្យនីមួយៗ។ ក្រសួងបន្ថែមថា កម្មករនិយោជិតដែលធ្វើការក្នុងថ្ងៃឈប់នៃព្រះរាជពិធីនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីត និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com