ជាតិ
ថ្ងៃបុណ្យ​អុំទូក អាជ្ញាធរ នឹង​បិទ​កំណាត់​ផ្លូវ​១៣​ខ្សែ​នៅ​ភ្នំពេញ
02, Nov 2019 , 4:59 pm        
រូបភាព
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បិទ​កំណាត់​ផ្លូវ​១៣​ខ្សែ មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ បើក​ចេញចូល​ឡើយ ក្នុងអំឡុង​បុណ្យអុំទូក ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ជាពិសេស គឺ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ​នៅពេល​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។


 
​កំណាត់​ផ្លូវ​ទាំង​១៣​ខ្សែ​នោះ គឺ ផ្លូវ​២៩៤ កែង​ផ្លូវ​នរោត្តម​, ផ្លូវ​សុរាម្រិត កែង​នាគ​បាញ់​ទឹក​, ផ្លូវ​២៤០ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​, ផ្លូវ​២៤០ កែង​ផ្លូវ​សុធារស់​, ផ្លូវ​ប៉ាស្ទ័រ​៥១ កែង​វត្ត​លង្កា​, ផ្លូវ​២៤០ កែង​ផ្លូវ​ប៉ាស្ទ័រ​៥១, ផ្លូវ​២២២ កែង​ផ្លូវ​ប៉ាស្ទ័រ​៥១, ផ្លូវ​១៨៤ កែង​ផ្លូវ​នរោត្តម​, ផ្លូវ​២៤០ កែង​ផ្លូវ​នរោត្តម​, រោងកុន​លុ​ច្យ  កែង​ផ្លូវ​នរោត្តម​, ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​វត្ត​បទុម​, ផ្លូវ​លេខ​១៩ កែង​ផ្លូវ​លេខ​១៣ និង ផ្លូវ​១៩ កែង​ផ្លូវ​១៨៤៕ 
 

រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


Tag:
 បិទផ្លូវ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com