ជាតិ
ត្រី​ស្លាត ជា​ប្រភេទ​ត្រី​ទឹកសាប តែ​ក៏​អាច​រស់នៅក្នុង​ទឹក​ភ្លាវ​ផង​
02, Nov 2019 , 5:59 pm        
រូបភាព
ត្រីក្រាយ។ រូបភាព៖ Thach Phanara / ffish.asia
ត្រីក្រាយ។ រូបភាព៖ Thach Phanara / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព ffish.asia, fishbase.org និង iucnredlist.org ដែលជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅក្នុង​ទឹកសាប​ផង និង​ទឹក​ភ្លាវ​ផង​។ វា​អាច​ធំ​លួត​លាស់​បានល្អ​ណាស់​នៅក្នុង​ទឹកនឹង នៅក្នុង​ទន្លេ ស្ទឹង បឹង ត្រពាំង និង​តំបន់​វាលទំនាប​លិច​ទឹក​។


​ត្រី​ស្លាត មានឈ្មោះ​វិទ្យាសាស្ត្រ (Notopterus notopterus) វា​មាន​ប្រវែង​ដងខ្លួន​អតិបរមា ៦០.០ ស​.​ម ប្រវែង​ដងខ្លួន​ទូទៅ​សរុប ២៥.០​ស​.​ម​។ ក្នុង​រដូវវស្សា វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ទន្លេមេគង្គ​ចូលទៅក្នុង​តំបន់​វាលទំនាប​លិច​ទឹក និង​ត្រឡប់​ចូលទៅ​ជម្រក​ដើម​វិញ ឬ​ចូលទៅក្នុង​តំបន់​ដែលមាន​ទឹកជា​ប្រចាំ​វិញ ក្នុង​រដូវប្រាំង​។ ត្រី​ស្លាត ស៊ី​សត្វល្អិត ត្រី សិ​ប្បិ​ជាតិ និង​ឬ​សខ្ចីៗ​របស់​វារិ​រុក្ខជាតិ​ផងដែរ​។ ត្រី​ស្លាត ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ 

​លក្ខណៈ​សម្គាល់​៖ មានខ្លួន​ស្តើង ពណ៌​ប្រផេះ​ពេល​មិនទាន់​ពេញវ័យ​។ ពេល​ពេញវ័យ​ប្រែ​ពណ៌​ក្រ​ម៉ៅ (​ជាទូទៅ វា​ប្រែ​ពណ៌​តាម​ទឹក​)​។ មាន​ព្រុយ​គូទ​វែង ចាប់ពី​ព្រុយ​ពោះ​រហូតដល់​ព្រុយ​កន្ទុយ​។ ស្រកា​នៅក្បែរ​ក្បាល​ធំ ឯ​ស្រកា​តាម​ដងខ្លួន​ល្អិតៗ​។ ក្បាល​ផត​បន្តិច​។​

​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាម​គាត់​គ្រប់​ប្រភេទ ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com