ជាតិ
ក្រសួង​ប្រៃសណីយ៍ ជ្រើសរើស​និស្សិត​និង​មន្ត្រីរាជការ​ស៊ីវិល ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​
02, Nov 2019 , 7:19 pm        
រូបភាព
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ឡើង ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០១៩​។ ការប្រឡង​ជ្រើសរើស​នេះ ជា​ប្រភេទ​ក្របខ័ណ្ឌ (​ក​) ចំនួន​៣០​កន្លែង ដែលមាន​វិញ្ញាសា​ប្រឡង​សរសេរ​តាម​ប្រព័ន្ធ​កុំព្យូទ័រ រួមមាន ចំណេះដឹង​ទូទៅ​, ភាសា​អង់គ្លេស និង​ព័ត៌មានវិទ្យា រីឯ​វិញ្ញាសាផ្ទាល់មាត់ នឹងត្រូវ​អនុវត្តន៍​ចំពោះតែ​បេក្ខជន​ដែល​ប្រឡង​ជាប់​វិញ្ញាសាសរសេរ​។​

 
​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក កាលពី​ថ្ងៃទី​២៨ តុលា​នេះ គឺ​ក្រសួង​ចាប់ផ្តើម​ទទួល​ពាក្យសុំ​សិទ្ធិ​ប្រឡង​របស់​បេក្ខជន ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ចំណែកឯ​កាលបរិច្ឆេទ​ប្រឡង និង​មណ្ឌល​ប្រឡង គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​នឹង​ជូនដំណឹង​នៅពេល​ក្រោយ​។ 
 
​ព័ត៌មាន​លម្អិត​សូម​ចុច​តំណ​ភ្ជាប់​នេះ​៖ https://www.mptc.gov.kh/article/4023

© រក្សាសិទ្ធិដោយ thmeythmey.com