ពីនេះ ពីនោះ
សរសេរ​ជា​«​បំ​ភ្លើ​ស​»​និង​«​បំផ្លើស​»​មួយណា​ត្រឹមត្រូវ​?
04, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​មិនបាន​ត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​នោះទេ សាធារណជន​ខ្លះ ប្រាកដជា​ប្រើ​ខុស​ជាមិនខាន​រវាង​ពាក្យ​«​បំ​ភ្លើ​ស​»​និង​«​បំផ្លើស​»​។

 
​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​បំផ្លើស​» ដែល​មានន័យថា ធ្វើ​ឲ្យ​លើស ធ្វើ​ឲ្យ​កើន​លើស​ជ្រុល​ហួសហេតុ​។ ឧទាហរណ៍​៖ និយាយ​បំផ្លើសការពិត​ទាំងស្រុង​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com