ជាតិ
បុណ្យអុំទូក
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រណាំងទូកសាកល្បងនៅថ្ងៃទី ៨ វិច្ឆិកា
× ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នាថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី ៨ វិច្ឆិកា ចាប់ពីម៉ោង១៣៖០០រសៀលតទៅ នាសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ។ បើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង កាលពីថ្ងៃទី ១ វិច្ឆិកា ពិធីប្រណាំងទូកសាកល្បងនេះ មានការចូលរួមពីបណ្ដាទូកទាំងអស់ក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ដើម្បីធ្វើឲ្យពិធីប្រណាំងទូកសាកល្បងថ្នាក់រាជធានីនេះ មានភាពសប្បាយរីករាយ និងចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ៕
Tag:
ប្រណាំងទូក
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com