ជាតិ
១០​ខែ កម្ពុជា នាំចេញ​កសិផល​ជាង​៥​លាន​តោន ទៅ​ចិន វៀតណាម ថៃ រុស្សី បារាំង​...
03, Nov 2019 , 12:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​កសិផល​ជាង​៥​លាន​តោន​ទៅតាម​បណ្តា​ប្រទេស​នានា​។ ប្រទេស ដែល​ទទួល​ទិញ​កសិផល​ខ្មែរ​ច្រើនជាងគេ មាន ចិន វៀតណាម ថៃ រុស្សី បារាំង និង​បណ្តា​ប្រទេស​ដទៃទៀត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។



​បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម កសិផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ក្រៅប្រទេស​រួមមាន អង្ករ​, ដំឡូង​មី​, ម្សៅដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, គ្រាប់ពោត​, ផ្លែស្វាយ​, សណ្តែកសៀង​, ចេក​, ម្រេច​, បន្លែ និង​ដំណាំ​ផ្សេងៗ​ទៀតផង​ដែរ​។​

​ក្នុងចំណោម​កសិផល​ជាង​៥​លាន​តោន ដែល​កម្ពុជា បាន​នាំ​ចេញទៅ​ក្រៅប្រទេស​នោះ រួមមាន អង្ករ​ជាង​៤៥​ម៉ឺន​តោន នាំ​ចេញទៅ​ប្រទេស​ចិន អឺរ៉ុប និង​ប្រទេស​ក្នុង​អាស៊ាន រួមទាំង​ប្រទេស​ទិសដៅ​ដទៃទៀត​, ចំណិត​ដំឡូង​មី​ក្រៀម និង​ដំឡូង​មី ចំនួន​ជិត​៣​លាន​តោន ទៅ​ប្រទេស​ថៃ និង​វៀតណាម​, ម្សៅដំឡូង​មី​ជិត​៥​សែន​តោន ទៅ​ប្រទេស វៀតណាម ចិន ហូ​ឡង់ ឆេ​ក កាណាដា អ៊ីតាលី និង ឥណ្ឌា​។

​ចំពោះ​គ្រាប់ស្វាយចន្ទី​មាន​ជាង​១​សែន​តោន ទៅ​វៀតណាម រុស្សី កូរ៉េ ចិន ភូមា ប៉េ​រ៉ូ អា​រ៉ា​ប៊ី​សា​អូឌីត មី​យ៉ាន់​ម៉ា អូ​ស្រា្ត​លី តៃវ៉ាន់ ឥណ្ឌា សឹង្ហ​បុរី និង​ម៉ាឡេស៊ី​, គ្រាប់ពោត​ជាង​១​សែន​តោន បាន​នាំ​ចេញទៅ​វៀតណាម ថៃ និង​តៃវ៉ាន់​, សណ្តែកសៀង​ជាង​៣​ម៉ឺន​តោន នាំចេញ​ទៅ​ថៃ និង​វៀតណាម​, ចេក​ជាង​១​សែន​តោន នាំ​ចេញទៅ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន​។​
​ផ្លែស្វាយ​ជាង​៤​ម៉ឺន​តោន នាំ​ចេញទៅ​វៀតណាម ថៃ សិង្ហ​បុរី បារាំង និង​រុស្សី​, ម្រេច​ជាង​៣​ពាន់​តោន នាំ​ចេញទៅ​ប្រទេស​វៀតណាម បារាំង អាល្លឺម៉ង់ ឆេ​ក អង់គ្លេស ជប៉ុន សឹង្ហ​បុរី កូរ៉េ អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែ​ល​ហ្សិ​ក ថៃ អូស្ត្រាលី ស្វី​ស កាណាដា កា​ហ្សា​ក់​ស្ថាន រុស្សី និង​ហុងកុង​។

​បន្លែ​ជាង​១​រយ​តោន​នាំ​ចេញទៅ​ប្រទេស​បារាំង ឆេ​ក អង់គ្លេស និង នូ​វែ​ល​សេ​ឡង់​។ រួមទាំង​ដំណាំ​ផ្សេងទៀត​មាន​ជាង​២​សែន​តោន​ទៀតផង​ដែរ​៕



Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com