ជាតិ
សេដ្ឋកិច្ច
៩​ខែ​ឆ្នាំ​២០១៩ កម្ពុជា នាំចេញ​ជ័រកៅស៊ូ​មានការ​កើនឡើង តែ​តម្លៃ​ធ្លាក់ចុះ​
03, Nov 2019 , 1:59 pm        
រូបភាព
រូបពីអគ្គនាយកដ្ឋានកាំស៊ូ
រូបពីអគ្គនាយកដ្ឋានកាំស៊ូ
ដោយ៖ ផាត ដាណេ

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ កម្ពុជា​បញ្ចេញ​លក់​កៅស៊ូ បាន​ចំនួន​១៧៣,០៧២​តោន កើនឡើង​ចំនូ​ន ៣៤,៧២៥​តោន ឬ​ស្មើនឹង ២៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​របាយការណ៍​ដដែល បង្ហាញ​ពី​តម្លៃ​ជា​មធ្យម​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ គឺ ១,៣០៣​ដុល្លារ ក្នុង​មួយ​តោន និង​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ ជ័រកៅស៊ូ​មានតម្លៃ​ជា​មធ្យម ១,៣៣៥ ដុល្លារ​ក្នុង​មួយ​តោន​។ តម្លៃ​នេះ ធ្លាក់ចុះ ២៩ ដុល្លារ​ក្នុង​មួយ​តោន ឬ​ស្មើនឹង ២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។

​ទោះជា​តម្លៃ​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ផលិតផល​នៃ​ការបញ្ចេញ​លក់​ជ័រកៅស៊ូ នៅតែ​កើនឡើង​ដែលមាន ចំនួន​១៧៥,២៨១​តោន ហើយ​បាន​កើនឡើង​ចំនួន ៣៥,៨០៧​តោន ដែល​ស្មើនឹង​២៦​ភាគរយ ធៀប​នឹង​រយៈពេល ៩​ខែ​ដូចគ្នា​នៅ​ឆ្នាំ​២០១៨៕


Tag:
 ជ័រកៅស៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com