ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
បេក្ខជន៣៤នាក់ ដណ្តើមយកជើងឯករាំប្រចាំកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន
03, Nov 2019 ,
8:59 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ បេក្ខជន-បេក្ខនារីក្មេងៗ និងយុវ័យ៣៤រូប មកពីក្លឹបចំនួន៥ នៅរាជធានីភ្នំពេញ ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ នារសៀលថ្ងៃទី២ ខែវិច្ឆិកា។ បើតាមអ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ការប្រកួតនេះ គឺជាលើកទី៣ហើយ នៃការជ្រើសរើសជើងឯករាំប្រចាំកម្ពុជា។ ចំពោះបេក្ខជន ដែលជាប់ការប្រកួតនេះ មានចំនួន២គូ នឹងត្រូវចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន ដែលប្រារព្ធឡើង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងបរិវេណសហព័ន្ធកីឡាបាល់ទះកម្ពុជានៃការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ អ្នកស្រី ហង់ ស៊ីមន បានប្រាប់សារព័ត៌មានThmeyThmey ថា បេក្ខជនដែលជាប់ជើងឯករាំប្រចាំកម្ពុជាឆ្នាំនេះ ក្រៅពីត្រៀមទៅប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន ក៏ត្រៀមចូលរួមប្រកួយកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ នៅក្នុងទឹកដីកម្ពុជាផ្ទាល់ផងដែរ។
បើតាមអ្នកស្រី ស៊ីមន បេក្ខជនប្រកួតរាំដែលមកពីក្លឹបទាំង៥នោះ មាន ក្លិបចំប៉ីស ក្លិបពន្លកថ្មី ក្លិបសាលាវ៉េស្ទឡាញន៍ទី១-ទី២ និង ក្លិប New Treand។ ចង្វាក់រាំដែលបេក្ខជនទាំងជាង៣០នាក់ប្រកួត មាន Cha Cha Cha, Rumba, Solo, Samba, និង Jive ជាដើម។
កាលពីខែតុលា ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស១ និងប្រាក់២ ពីការប្រកួតកីឡារាំជើងឯកថ្នាក់តំបន់អាស៊ីដោយមាន១៧ប្រទេសចូលរួម ដែលរៀបចំឡើងនៅតៃវ៉ាន់។ នេះបើតាមអ្នកស្រី ស៊ីមន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជាតិ
ជើងឯករាំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
13 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម