ជាតិ
អ្នកកាសែត​កម្ពុជា​៣​រូប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​វិស័យសេដ្ឋកិច្ច​ឌីជីថល ហិរញ្ញវត្ថុ និង​ថាមពល នៅ​ថៃ​
04, Nov 2019 , 9:36 am        
រូបភាព
រាប់ពីឆ្វេងលោក ស៊ុន មេសា អ្នកកាសែតទូរទស្សន៍បាយ័ន (BTV) លោក ញ៉ុង ហេង អ្នកសារព័ត៌មានថ្មីៗ (THMEYTHEY ONLINE NEWS) លោក ថៃ សុធា អ្នកសារព័ត៌មាននៃស្ថាប័នCambonomist ដែលបានចូលរួមវគ្គបណ្ដាលនៅទីក្រុងបាងកក ប្រទេសថៃ
រាប់ពីឆ្វេងលោក ស៊ុន មេសា អ្នកកាសែតទូរទស្សន៍បាយ័ន (BTV) លោក ញ៉ុង ហេង អ្នកសារព័ត៌មានថ្មីៗ (THMEYTHEY ONLINE NEWS) លោក ថៃ សុធា អ្នកសារព័ត៌មាននៃស្ថាប័នCambonomist ដែលបានចូលរួមវគ្គបណ្ដាលនៅទីក្រុងបាងកក ប្រទេសថៃ
ដោយ:
​បាងកក ប្រទេស​ថៃ​៖ អ្នកសារព័ត៌មាន​កម្ពុ​ជា ៣​រូប បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​របស់ Institute For War & Peace Reporting (IWPR) ដែល​ផ្ដោតលើ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ វិទ្យាស្ថាន​អន្តរជាតិ​មួយ​នេះ តែងតែ​ជួយ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព​អ្នកកាសែត​នៅ​បណ្ដា​ប្រទេស​ជាច្រើន​លើ​សកលលោក​។ អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​ពី​១១​ប្រទេស បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ដែល​រៀបចំឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ វិច្ឆិកា​។​

 
​អ្នកសារព័ត៌មាន​កម្ពុ​ជា ៣​រូប ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​លោក ស៊ុន មេសា អ្នកសារព័ត៌មាន​ទូរទស្សន៍​បាយ័ន (BTV) លោក ថៃ សុធា អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​ពី​ស្ថាប័ន Cambonomist និង​លោក ញុ​ង ហេង អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​នៃ​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ (THMEYTHMEY ONLINE NEWS)​។ អ្នកកាសែត​កម្ពុជា​ទាំង​៣​រូប រួមទាំង​អ្នកកាសែត​ពី​បណ្ដា​ប្រទេស​អាស៊ាន ដែល​កំពុង​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២​ដល់​៥ វិច្ឆិកា​។​
 
​វគ្គ​បណ្ដុះបណ្ដាល ដែល​រៀបចំឡើង​ដោយ IWPR នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​សេចក្ដី​រាយ​កាណ៍​ជុំវិញ​វិស័យសេដ្ឋកិច្ច​ឌីជីថល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ជាដើម​។ កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​អ្នកកាសែត​សម្រាប់​ការប្រកប​អាជីព​របស់ខ្លួន និង​ម្យ៉ាងទៀត​ដើម្បី​ត្រៀម​ចូលរួម​យក​ព័ត៌មាន​ក្នុង​កម្មវិធី​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ លោក Shihar Aneez អ្នកឆ្លើយ​ឆ្លើង​ព័ត៌មាន​របស់​ទីភ្នាក់ងារ Reuters ប្រចាំ​ប្រទេស​ស្រីលង្កា គឺជា​អ្នក​បណ្ដុះបណ្ដាល​ក្នុង​កម្មវិធី​នេះ ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​លោក ALAN DAVIS នាយក​IWPR ប្រចាំ​តំបន់​អាស៊ី និង​អឺ​រ៉ាស៊ី​៕






 

© រក្សាសិទ្ធិដោយ thmeythmey.com