ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​
05, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដែល​អ្នក​អាច​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម និង​បង្ការ​ផលវិបាក​របស់​វា​បាន​នោះ​គឺ ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​។​
​អ្វីដែល​អ្នក​ញ៉ាំ​អាចជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការបំបាត់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន​។ របប​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​មានដូចជា​៖

 
​ញ៉ាំ​សាច់​តិច​តែ​បន្លែ​ច្រើន​
 
​របប​អាហារ​មាន​ជាតិ​បន្លែ​ច្រើន​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការបន្ថយ​កម្រិត​សារធាតុ​សូ​ដ្យូ​ម និង​ខ្លាញ់ Saturated និង Trans Fat ពី​អាហារ​មាន​ជាតិ​ទឹកដោះគោ និង​សាច់​។ ចូរ​បង្កើន​ការ​ញ៉ាំ​បន្លែ ផ្លែឈើ បន្លែ​ពណ៌​បៃតង និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​។ ចូរ​ជំនួស​ការ​ញ៉ាំ​សាច់​ក្រហម ជាមួយនឹង​ប្រូតេអ៊ីន​ល្អ​ជាង​នេះ​វិញ​ដូចជា ត្រី ឬ​សាច់​បក្សី​។ 
 
​បន្ថយ​ប្រៃ​
 
​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​គួរតែ​កំណត់​គោលដៅ​ការ​ញ៉ាំ​ប្រៃ​កុំ​ឲ្យ​លើសពី ១៥០០​មី​លី​ក្រាម​ឲ្យ​សោះ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​បន្ថយ​បែបនេះ គឺ​ចម្អិន​អាហារ​ញ៉ាំ​ខ្លួនឯង​ជា​ញឹកញាប់​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​តាម​ភោជនីយដ្ឋាន ឬ​អាហារ​កៃ​ឆ្នៃ​ច្រើន​។ 
 
​បន្ថយ​ជាតិ​ផ្អែម​
 
​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្ងែ​ម​ច្រើនតែ​គ្មាន​កាឡូរី តែ​មិនមែនជា​ជីវជាតិ​ដែល​ល្អ​ឡើយ​។​បើសិនជា​អ្នក​ចង់​ញ៉ាំ​របស់​ផ្អែម ចូរ​ព្យាយាម​ញ៉ាំ​ផ្លែឈើ​ស្រស់ៗ ឬ​សូកូឡា​ខ្មៅ​វិញ​ទៅ​។ ការសិក្សា​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​សូកូឡា​ខ្មៅ​អាច​បន្ថយ​សម្ពាធ​ឈាម​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com