ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផល​ដែល​អ្នក​ត្រូវធ្វើ​តេស្ត​រក​ជំងឺ​តា​ឡា​សេ​មៀ​មុនពេល​រៀបការ​
04, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការស្វែងរក​គ្រូ​ទស្ស​ទាយ​ន៍​អំពី​ខែ​ឆ្នាំ​រៀបការ​មិន​ត្រឹមតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​មុនពេល​រៀបការ​នោះទេ តែ​ការពិនិត្យ​សុខភាព​ដើម្បី​ស្វែងរក​ជំងឺ​តា​ឡា​សេ​មៀ​ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​។ ហេតុអ្វី​ទៅ​?

 
​មាន​ជំងឺ​តា​ឡា​សេ​មៀ​កម្រិត​តិចតួច​ទាំងពីរ​គឺ​មិនអាច​រៀបការ​ជាមួយគ្នា​បានឡើយ​
 
​ជំងឺ​តា​ឡា​សេ​មៀ​តិចតួច ឬ​ផ្ទុក​ជំងឺ​គឺ​មិនមាន​រោគសញ្ញា​អ្វី​ឡើយ ប៉ុន្តែ​បើសិនជា​ពួកគេ​ទាំងពីរ​នាក់​រៀបការ​ជាមួយគ្នា កូន​ដែល​កើតមក​អាច​នឹងមាន ២៥​ភាគរយ​មាន​ជំងឺ​នេះ​ពិតប្រាកដ​។ ហើយ​ការ​មាន​ផ្ទៃពោះ​អាច​រកឃើញ​ជំងឺ​នេះ​នៅពេល​នៅ​សប្តាហ៍​ទី ៨ ទៅ​១២​។ ដូច្នេះ​យោងទៅតាម​លទ្ធផល​នេះ ពួកគេ​អាច​សម្រេចចិត្តថា​គួរតែ​ទុក ឬ​លះបង់​កូន​នោះ​ចោល​។ 
 
​អាច​បណ្តាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ (​ករណី​ធ្ងន់ធ្ងរ​)
 
​វា​គឺជា​ជំងឺ​ហ្សែ​ន​ដែល​កូន​អាច​ទទួលបាន​ពី​ឪពុកម្តាយ​របស់​ពួកគេ​។ ជំងឺ​នេះ​អាច​រកឃើញ​បាន​នៅពេល​ក្មេង​អាយុ​បាន​មួយឆ្នាំ​។ ក្នុងករណី​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ ឬ​អាច​ស្លាប់​នៅពេល​សម្រាល​បាន​។ 
 
​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​កង្វះ​គ្រាប់​ឈាម​
 
​អ្នក​ដែលមាន​ជំងឺ​តា​ឡា​សេ​មៀ​មានន័យថា ចង្វាក់​អេ​ម៉ូ​គ្លូ​ប៊ី​ន​របស់គេ​មានការ​ខូចខាត ដូច្នេះ​វា​នឹងមិន​អាចបង្កើត​បានជា​គ្រាប់​ឈាមក្រហម​បាន​ត្រឹមត្រូវ​ទេ​។ ម្លេះ​ហើយ អ្នកជំងឺ​ងាយ​នឹងមាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។ 
 
​ទាមទារ​ឲ្យ​មានការ​បញ្ចូល​ឈាម​ជា​ញឹកញាប់​
 
​ក្នុងករណី​ជំងឺ​តា​ឡា​សេ​មៀ​តែម្តង កម្រិត​របស់​អេ​ម៉ូ​គ្លូ​ប៊ី​ន​ធម្មតា​នឹងត្រូវ​កាត់បន្ថយ ៥០​ភាគរយ​។ ដោយសារតែ​ការបង្កើត​ជា​គ្រាប់​ឈាម​ចុះថយ​បែបនេះ រាងកាយ​នឹងមាន​សភាព​ស្លេកស្លាំង​។ បើសិនជា​ក្មេង​កើត​ជំងឺ​តា​ឡា​សេ​មៀ​តែម្តង ជា​មធ្យម​គេ​ត្រូវ​បញ្ចូល​ឈាម​មួយ​សាក់​ជា​រៀងរាល់ខែ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com