អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
បុរស​អូស្ត្រាលី និង​នារី​អាមេរិក គ្រោង​រៀប​មង្គលការ​តាម​ប្រពៃណី​ខ្មែរ​នៅ​សណ្ឋាគារ​ទែ​រូ ដោយមាន​ដំរីជាក្បួន​ដង្ហែ​កូនកំលោះ​កូនក្រមុំ​
04, Nov 2019 , 4:54 pm        
រូបភាព
រូបតំណាងដែលភ្ញៀវធ្លាប់រៀបចំមង្គលការនៅក្នុងសណ្ឋាគារទែរូ នាពេលកន្លងមក
រូបតំណាងដែលភ្ញៀវធ្លាប់រៀបចំមង្គលការនៅក្នុងសណ្ឋាគារទែរូ នាពេលកន្លងមក
ដោយ: ថ្មីៗ
លោក Sonny Krishnan ជនជាតិ​អូស្ត្រាលី និង​កញ្ញា Eileen McCOrmick ជនជាតិ​អាមេរិក ផ្តើម​ជីវិត​គ្រួសារ​ដោយ​គ្រោង​រៀប​អាពាហ៍ពិពាហ៍​តាមបែប​ប្រពៃណី​ខ្មែរ នៅ​ភូមិភាគ​ឥ​សាន្ដ​នៃ​ប្រទេស​កម្ពុជា​។ ទីកន្លែង​ដែល​អ្នក​ទាំងពីរ​បានជ្រើសរើស​សម្រាប់​រៀប​មង្គលការ​នៅ​ថ្ងៃទី​១០ វិច្ឆិកា​នេះ គឺ​សណ្ឋាគារ​ទែ​រូ ដ៏​ប្រណិត​បែប​បុរាណ​របស់​លោកស្រី ខៃ ចិន្តា ដែល​ស្ថិតនៅ​ចំ​ពីមុខ​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​



​លោក Sonny Krishnan និង​កញ្ញា Eileen McCOrmick បាន​រៀបរាប់​ពី​អារម្មណ៍​របស់​ពួកគាត់ នៅពេលដែល​ថ្ងៃ​មង្គលការ​កាន់តែ​ជិត​មកដល់​ថា ពួកគាត់​ពិតជា​រំភើប រីករាយ​យ៉ាងខ្លាំង​សម្រាប់​ថ្ងៃ​ដល់​មាន​អត្ថន័យ​របស់​អ្នក​ទាំងពីរ​។​
 
​បើតាម​ការរៀបរាប់រ​បស់​ម្ចាស់​សណ្ឋាគារ ទែ​រូ (Terres Rouges) លោកស្រី ខៃ ចិន្តា ដែល​បានទទួល​រៀបចំ​ពិធីមង្គលការ​តាមបែប​ប្រពៃណី​ខ្មែរ ដល់​ជនជាតិ​បរទេស​នេះ ពួកគាត់​(​ភ្ញៀវ​)​បានជ្រើសរើស​សណ្ឋាគារ​ទែ​រូ  យើងខ្ញុំ ដើម្បី​រៀង​អាពាហ៍ពិពាហ៍​តាមបែប​ប្រពៃណី​ខ្មែរ ពីព្រោះ​នៅ​ទីនោះ​មាន​លក្ខណៈពិសេស​សម្រាប់​ពួកគាត់ គឺជា​ទី​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ​, ព្រៃឈើ និង​មាន​សត្វ​ដំរី​ដង្ហែ​កូនកំលោះ​កូនក្រមុំ​ផងដែរ​។​


 (រូបភាពដែលសណ្ឋាគារទែរូធ្លាប់បានរៀបចំថត Pre Wedding ជូនអតិថិជននាពេលកន្លងមក)

​ជាពិសេស ពួកគាត់​ពិតជា​ពេញចិត្ត​នូវ​បរិយាកាស​បែប​ធម្មជាតិ​នៅក្នុង​បរិវេណ​សណ្ឋាគារ​ទែ​រូ ហើយ​នៅក្នុង​សណ្ឋាគារ​ដែល​សាងសង់​តាម​រចនាបទ​ខ្មែរ មាន​ទាំង​ចម្លាក់​ជនជាតិដើម​ភាគតិច​, ភោជនីយដ្ឋាន​ដែលមាន​បម្រើ​អាហារ​បែប​អឺរ៉ុប​, អាស៊ី និង​អាហារ​ជនជាតិដើម​ភាគតិច​ផងដែរ​។ បន្ថែម​ពីនេះ គឺ​ពួកគាត់​ស្រឡាញ់​ចូលចិត្ត​ទេសភាព​នៅ​ខេត្តរតនគិរី និង​ជិះ​ដំរី​កម្សាន្ត​តាម​ព្រៃ​សហគមន៍ ដោយ​ពួកគាត់​ចង់​ចូលរួមចំណែក និង​គាំទ្រ​ដល់​ការអភិរក្ស​សត្វ​ដំរី របស់​សមាគម​អៃ​រាវ​ត្តា​នៅ​សហគមន៍​កា​ទៀង ស្រុក​លំផាត់ ខេត្តរតនគិរី​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ខាង​សណ្ឋាគារ​ទែ​រូ ទទួល​រៀបចំ​ថង Pre Wedding, រៀបចំ​អាពាហ៍ពិពាហ៍​, ខួបកំណើត និង​កម្មវិធី​ផ្សេង ហើយ​នៅ​ខាង​សណ្ឋាគារ​«​រ៉ា​យ៉ា​បូរី វីឡា​» ដែល​ស្ថិតនៅលើ​កោះ​ទ្រង់ កណ្តាលទន្លេ​មេគង្គ ខេត្តក្រចេះ ក៏​ធ្លាប់​បានរៀបចំ​ពិធី​ទាំងនេះ​ជូន​ដល់​អតិ​ថ​ជន​ទាំង​ជនជាតិខ្មែរ និង​បរទេស​ផងដែរ​៕​


   (រូបភាពដែលសណ្ឋាគារទែរូធ្លាប់បានរៀបចំថត Pre Wedding ជូនអតិថិជននាពេលកន្លងមក)
 
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖
ទូរស័ព្ទ​លេខ​៖ 012 959 115 , E-mail: [email protected]
​ទូរស័ព្ទ​លេខ​៖ 012 965 165 , E-mail: [email protected]
​ទូរស័ព្ទ​លេខ​៖ 011 730 837 , E-mail: [email protected]

​គេហទំព័រ​៖ www.ratanakiri-lodge.com
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/terresrougeslodge/

(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com