ជាតិ
អាជ្ញាធរផ្អាកការដឹកជញ្ជូនតាមកាណូត រយៈពេល៥ថ្ងៃ រូបភាពរដ្ឋបាលរាជធានីភ្នំពេញ
× រាដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកសេវាកម្មដឹកជញ្ជូនតាមកាណូត(Taxi Boat)ចាប់ពីថ្ងៃទី៨ដល់១២វិច្ឆិការ ឆ្នាំ២០១៩ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ និងក្រុមកីឡាករ កីឡាការិនីទូកង ដែលចូលរួមប្រកួតប្រជែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩។
សេចក្តីប្រកាសបានបន្តថា ការផ្អាកនេះ ក៏ជាការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ផងដែរ។ អាជ្ញាធរនឹងើកឲ្យដំណើរការដឹកជញ្ជូនតាមកាណូតធម្មតាវិញ នៅថ្ងៃទី១៣ វិច្ឆិកា ក្រោយពីបញ្ចប់ពិធីបុណ្យអុំទូក។ នេះបើតាមសេចក្តីប្រកាសដដែល ៕
Tag:
ចរាចរណ៍កាណូត
អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com