ជាតិ
ក្រុមហ៊ុនពីរ នឹងបោះទុនជាង១២លានដុល្លារបង្កើតរោងចក្រកាបូប និងសម្លៀបំពាក់ នៅខេត្តកណ្ដាល
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីដល់ក្រុមហ៊ុនចំនួនពីរ ដែលផលិតកាបូបនិងសម្លៀកបំពាក់នៅខេត្តកណ្ដាល។ ក្រុមហ៊ុនទាំងពីរ នឹងបោះទុនជាង១២លានដុល្លារ លើគម្រោងនេះ ដែលអាចបង្កើតការងារជាង៥០០០កន្លែង។
តាមការចេញផ្សាយរបស់លើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ វិឆ្ឆិកា ឆ្នាំ២០១៩ ថា CDC អនុម័តឲ្យក្រុមហ៊ុន «EHM EASYHOME MANUFACTURING CO., LTD. » បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ពីក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ៦,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត៣៥០០កន្លែង។
រីឯក្រុមហ៊ុនមួយទៀត ដែលCDC បានអនុម័តគឺ ក្រុមហ៊ុន «YNTEX CO., LTD. » បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ក្រុមហ៊ុន នឹងបោះទុនវិនិយោគប្រមាណ៥,៧លានដុល្លារ ហើយអាចបង្កើតការងារបានជិត២០០០កន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com