ពីនេះ ពីនោះ
«​ផ្តុំ​» និង​«​ផ្គុំ​»​ខុសគ្នា​ដូចម្តេច​?
06, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ផ្តុំ​»​សរសេរ​ជា​ជើង​«​ដ​» មានន័យ​ខុសពី​«​ផ្គុំ​»​សរសេរ​ជា​ជើង​«​គ​»​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។


 
«​ផ្តុំ​»​មានន័យថា ធ្វើ​ឲ្យ​ជា​ដុំ ប្រមូល រួបរួម​ឲ្យ​ជា​ដុំ ឬ​ជា​ពួក​។ ប្រមូល​ផ្តុំគ្នា ដើម្បី​រួមគ្នា​រើស​សំរាម​។ ចំណែក​«​ផ្គុំ​»​មានន័យថា ធ្វើ​ឲ្យ​រួមគ្នា​, ឲ្យ​ចូល​ជិត​ជាប់​នឹង​គ្នា​។ ផ្គុំដែក ផ្គុំដៃ​។ ពាក្យ​នេះ​ប្រើ​ជាមួយនឹង​ពាក្យ ផ្សំ បានជា​ផ្សំផ្គុំ គឺ​ផ្សំ​ឲ្យ​មេត្រី​នឹង​គ្នា ឬ​ផ្សំ​ឲ្យ​បានជា​ប្តី​ប្រពន្ធ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com