ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់ប្រាណច្រើនពេក មានផលវិបាកដែរទេ?
× សម្រាប់មនុស្សភាគច្រើន ការហាត់ប្រាណកម្រិតមធ្យមទៅខ្លាំងក្លា គួរតែធ្វើជាទៀងទាត់ ទើបផ្តល់សុខភាពល្អ។ប៉ុន្តែវាអាចនឹងផ្តល់ជាផលវិបាកដល់រាងកាយវិញ បើសិនជាអ្វីៗទៅជាខ្លាំងជ្រុល។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលបញ្ជាក់ថា អ្នកកំពុងតែហាត់ប្រាណខ្លាំងពេក និងត្រូវការកែប្រែទម្លាប់ហាត់នេះឡើងវិញ៖
- មិនអាចធ្វើការហាត់ប្រាណនៅកម្រិតដដែលឡើងវិញ
- ត្រូវការពេលសម្រាកកាន់តែយូរ
- មានអារម្មណ៍ថាអស់កម្លាំង បាក់ទឹកចិត្ត តក់ស្លុត ឬឆេវឆាវ
- ពិបាកគេង
- ឈឺសាច់ដុំ
- មានរបួសដោយសារតែប្រើប្រាស់សាច់ដុំខ្លាំងជ្រុល
- មានភាពត្រជាក់ក្នុងខ្លួនខ្លាំងជាងធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com