ជាតិ
អាជ្ញាធរសៀមរាប នឹងធ្វើពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅមុខព្រះលានជល់ដំរី
× ភ្នំពេញ៖ បរិវេណអង្គរធំ មុខទីព្រះលានជល់ដំរី នឹងក្លាយជាទីរៀបចំពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ ពិធីនេះ នឹងត្រូវរៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៩-១២ ខែវិច្ឆិកា ក្រោមការសហការពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត និងវិស័ឯកជន។
ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្នុងពិធីនេះមានព្រះសង្ឃទាំងក្នុង និងក្រៅប្រទេសជាង៥០០អង្គ និមន្តចូលរួម រួមទាំងពុទ្ធបរិស័ទជាង ២ពាន់នាក់។ ក្នុងពិធីបណ្តែតប្រទីបនេះដែរ នឹងមានរៀបចំពិធីសាសនាមួយចំនួន និងសកម្មភាពផ្សេងៗដូចជា ការច្រូតស្រូវ ដាល់អំបុក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាដើម ព្រមទាំងមានការសម្តែងល្ខោនបុរាណនៅរាត្រីថ្ងៃទី១០ និងទី១១ វិច្ឆិកា។ ដោយឡែកនៅថ្ងៃទី ១២ វិច្ឆិកា នឹងមានពិធីរាប់បាត្របញ្ចប់កម្មវិធី។ នេះជាកម្មវិធីដែលបញ្ជាក់ដោយអាជ្ញាធរជាតិអប្សរា៕
Tag:
អុំទូក
សៀមរាប
បណ្ដែតប្រទីប
© រក្សាសិទ្ធិដោយ thmeythmey.com