អត្ថបទពាណិជ្ជកម្ម
​ជួប​ជាមួយ​កំពូល​តារា​ល្បីៗ ក្នុង​កម្មវិធី​បុណ្យអុំទូក​របស់​ស្រា​បៀ​អាន់​ឆ័​រ នៅ​កោះ​ពេជ្រ​
06, Nov 2019 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀ​អាន់​ឆ័​រ​នឹង​រៀបចំ​កម្មវិធី​ពិសេស​មួយ​ដ៏​អស្ចារ្យ​នៅ​កោះ​ពេជ្រ រា​ធានី​ភ្នំពេញ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​។​
 
​កម្មវិធី​ពិសេស​នេះ នឹង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្រា​បៀ​អាន់​ឆ័​រ  ចាប់ពី​ម៉ោង ៧​យប់​តទៅ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ ពី​តារាចម្រៀង​ល្បី​ប្រចាំ​​កម្ពុជា​ជាច្រើនរូប ដូចជា លោក ខេមរៈ សេរី​មន្ត​, លោក ឆន សុវណ្ណ​រាជ​, អ្នកនាង ពេជ្រ សោភា​, លោក Step, លោក ដួង វីរៈ​សិទ្ធិ​, កញ្ញា វី ឌី​ណែ​ត​, អ្នកនាង សុគន្ធ នីសា​, លោក នី​កូ​, កញ្ញា សួស វី​សា​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, អ្នកនាង សុខ ស្រី​នាង​, តារាចម្រៀង K-POP លោក BOBO កញ្ញា MINA ជាពិសេស​ជួប​ជាមួយនឹង​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ជាច្រើនរូប​ដូចជា កញ្ញា MISO  ក្រុម​តារាចម្រៀង​ស្រី Rose Finger  និង​ក្រុម​តារាចម្រៀង​ប្រុស Alpha Bat និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។​
  
​មក​ទទួលយក​ភាពសប្បាយ​រីករាយ ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ នៅ​កោះ​ពេជ្រ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​ដើម្បី​ជួប​ផ្ទាល់​ជាមួយនឹង​តារាចម្រៀង​ល្បីៗ ទស្សនីយភាព​ប្លែកៗ ក្បាច់​រាំ​ដ៏​អស្ចារ្យ ការ​ពញ្ញាក់​អារម្មណ៍ និង​សកម្មភាព​កម្សាន្ត​សប្បាយ​ជាច្រើន​ទៀត និង​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស របស់​ស្រា​បៀ​អាន់​ឆ័​រ​។ 





​សូម​ចូលរួម​ទស្សនា និង​កម្សាន្ត​សប្បាយ​ទាំងអស់គ្នា​!!! 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!!!

(​អត្ថ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com