អត្ថបទពាណិជ្ជកម្ម
​ប្រធាន​ក្រុមហ៊ុន Vietjet លោកស្រី Thao ទទួលបាន​ពានរង្វាន់ «APAC CEO of The Year»
06, Nov 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ លោកស្រី Nguyen Thi Phuong Thao ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានទទួល​ពានរង្វាន់​«​នាយក​ប្រតិបត្តិ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APAC CEO of The Year) ក្នុង​កម្មវិធី Aviation 100 Awards ឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​៥ ខែ​ច្ឆិ​កា ឆ្នាំ​២០១៩​។
 
​ក្នុងនាម​ជា​ពានរង្វាន់​មួយ ក្នុងចំណោម​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​ក្នុង​ពិភពលោក ក្នុង​វិស័យ​អាកាសចរណ៍ ពានរង្វាន់ Aviation 100 Awards នេះ គឺជា​ការទទួលស្គាល់​លើ​ប្រតិបត្តិការ​ដ៏​លេចធ្លោ​បំផុត​ប្រចាំឆ្នាំ ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ពិភពលោក​។ ពានរង្វាន់ «​នាយក​ប្រតិបត្តិ​ឆ្នើម​ប្រចាំឆ្នាំ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ APAC CEO of The Year នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vietjet សម្រាប់​ភាពជោគជ័យ​របស់លោក​ស្រី ក្នុងនាម​ជា​មេដឹកនាំ​របស់ Vietjet និង​ដោយសារតែ​ការចូលរួមចំណែក​ដ៏​ធំ របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​ផ្សេងទៀត​។ 
 
​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet ក៏​ទទួលបាន​ពានរង្វាន់​«​សហគ្រាស​ដ៏​ល្អ​បំផុត (Best Enterprise)» ផងដែរ ក្នុង​វិស័យ​អាកាសចរណ៍ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ព្រឹត្តិការណ៍ ASEAN Business Awards Gala Night ឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុងប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​ពានរង្វាន់ ASEAN Business Awards បានទទួល​ស្គា​ល់ពី​ការចូលរួម​ជា​ចំណែក​របស់ Vietjet ក្នុងការ​ផ្សារភ្ជាប់​អាជីវកម្ម​របស់​អាស៊ាន និង​នាំយក​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ ទៅកាន់​តំបន់​នេះ​។ ពានរង្វាន់​នេះ ក៏បាន​បង្ហាញ​ពី​ប្រតិបត្តិការ​យ៉ាង​លេចធ្លោ របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ផងដែរ​។ 


 
​ក្នុងនាម​ជា​មេដឹកនាំ​ម្នាក់ ក្នុងចំណោម​មេដឹកនាំ​ជា​ស្ត្រី ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ជាសកល លោកស្រី Thao ទទួលបាន​ពានរង្វាន់​កិត្តិយស​ជាច្រើន បើ​គិត​ចាប់តាំងពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ចាប់ផ្តើម​ការហោះហើរ​ជា​លើកដំបូង​របស់ខ្លួន ក្នុង​ឆ្នាំ​២០១១​។ 
 
​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ ទស្សនា​វ​ដ្តី Forbes បានប្រកាសថា លោកស្រី បាន​ស្ថិត​ក្នុងចំណោម​ពាណិជ្ជករ​ជា​ស្ត្រី ដ៏​មានអំណាច​បំផុត​ប្រចាំ​តំបន់​អាស៊ី​។ លោកស្រី ក៏បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៤៤ ក្នុង​បញ្ជី​ឈ្មោះ​ស្ត្រី​ដ៏​មានអំណាច​បំផុត​ទាំង​១០០ របស់​ពិភពលោក​ផងដែរ នៅលើ​ទ​ស្សវ​ដ្តី Forbes កាលពី​ឆ្នាំ​២០១៨ ពោលគឺ​បាន​កើន​ដល់​ទៅ​១១​ចំណាត់ថ្នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ 
 
​លោកស្រី Thao ក៏បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី Bloomberg 50 ឆ្នាំ​២០១៨ ផងដែរ ដែលជា​ពាន​កិត្តិយស សម្រាប់​កំពូល​អ្នក​ច្នៃប្រឌិត​ទាំង​៥០ ដែល​បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​អាជីវកម្ម​ជាស​កល ក្នុង​ឆ្នាំ​នីមួយៗ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com