ជាតិ
សង្គមជាតិ
មន្ត្រី​បរិស្ថាន​ចំនួន​១៧៥​រូប ទទួលបាន​មេដាយ ដោយសារ​កិច្ច​ខំប្រឹង​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​
06, Nov 2019 , 5:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ មន្ត្រី​ក្រសួងបរិស្ថាន​ចំនួន​១៧៥​រូប ដែលមាន​តួនាទី​ចាប់ពី​អនុរដ្ឋលេខាធិការ រហូតដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បានទទួល​មេដាយ​កិត្តិយស ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​។


 
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ក្នុង​ពិធី​បំពាក់​មេដាយ​នេះ កាលពី​ថ្ងៃទី ៣ វិច្ឆិកា​ថា មេដាយ​ដែល​មន្ត្រី​ទាំង​១៧៥​រូប​ទទួលបាន​នេះ គឺជា​ការទទួលស្គាល់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​ការលះបង់ និង​ព្យាយាម​បំពេញការងារ ក្នុង​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ដែរ​ថា​៖«​អ្វីដែល​មន្ត្រីរាជការ​បា​ន​ប្រឹងប្រែង​បំពេញ​ជាង​២៥​ឆ្នាំ លើ​វិស័យ​បរិស្ថាន​បានទទួល​លទ្ធផល ហើយនឹង​បន្ត​ទៅមុខទៀត ហើយ​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ទទួលយក នូវ​អ្វីដែល​យើង​បាន​គិតគូរ ដើម្បី​គុណភាព​បរិស្ថាន និង​ធានាបាន​និរន្តរភាព​បរិស្ថាន​»​។​
 
​សូមបញ្ជាក់ថា​ពិធី​បំពាក់​មេដាយ​ជូន​មន្ត្រី​បរិស្ថាន​ទាំង​១៧៥​រូបនេះ ធ្វើឡើង​មុន​មួយថ្ងៃ នៃ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងបរិស្ថាន ដែល​ត្រូវបាន​រៀបចំឡើង​ពី​នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
 



Tag:
 បរិស្ថាន​
 ​មន្ត្រី​
 ​ឧ​ទ្យា​នុ​រក្ស​
 ​ធនធានធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com