អត្ថបទពាណិជ្ជកម្ម
​ឆ្ងាញ់​អស់ទាស់​! បបរ​លត​ជើង​ជ្រូក​សាច់​បួន​មុខ​ក្នុង​ចាន​តែមួយ នៅ​ផាក​កាហ្វេ​
07, Nov 2019 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ
 ​បើ​និយាយ​ពី​ម្ហូប​សុខភាព ពិសេស​រសជាតិ​ឈ្ងុយឆ្ងាញ់​ដោយ​មិនចាំបាច់​ប្រើ​ប៊ីចេង​នោះ លោកអ្នក​តែងតែ​នឹក​ដល់​ផាក​កាហ្វេ​មុនគេ ដែលជា​ភោជនីយដ្ឋាន​ក្នុងស្រុក​មួយ​មាន​ភាពល្បីល្បាញ តែង​គិតគូរ​ដល់​សុខភាព​របស់​អតិថិជន​ជា​ចម្បង និង​ប្តេជ្ញា​មិន​ប្រើប្រាស់​ប៊ីចេង ដើម្បី​បង្កើន​រសជាតិ​នៃ​មុខម្ហូប​ឡើយ​។​

 
 
​សម្រាប់​ខែ​វិ​ចិ្ឆ​កា​នេះ ផាក​កាហ្វេ​បានចេញ​លក់​នូវ​អាហារ​ថ្មី​គឺ បបរ​លត​ជើង​ជ្រូក និង​ឈុត​បបរ​លត​ជើង​ជ្រូក​។ បើតាម​ការ​បង្ហើប​អោយដឹងពី​ផ្នែក​ចុងភៅ​ប្រចាំ​ផាក​កាហ្វេ ម្ហូប​ថ្មី​នេះ បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស ដោយ​បញ្ចូល​គ្នា​ជាមួយ​គ្រឿងទេស​ផ្សេងៗ សម្រាប់​ទឹក​ស៊ុប​របស់​បបរ​លត​នេះ ឲ្យ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ គ្រឿងផ្សំ​ដូចជា ជើង​ជ្រូក និង​សាច់ជ្រូក​ចិញ្ច្រាំ គឺជា​ជ្រូក​ស្រែ​ដែល​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ នៅ​ខេត្តតាកែវ​។ រីឯ​បាក់​សៀក (​ប្រហិត​សាច់ជ្រូក​)​វិញ គឺ​បាន​ផលិតឡើង ប្រកបដោយ​អនាម័យ តាម​ស្តង់​ខ្ពស់​។ ប្រហិត​ត្រី ត្រូវបាន​ជ្រើស​រើសយក​ប្រហិត​សាច់​ត្រី​លេខ​១ កោស​ស្រស់ៗ​យកទៅ​ចៀន​ភ្លាមៗ​។ 
 
 
 
​កាន់តែ​ពិសេស​ជាងនេះទៅទៀត គឺ​សម្រាប់​អតិថិជន​ដែល​ទទួលទាន ឈុត​បបរ​លត​ជើង​ជ្រូក​វិញ គឺ​ពិតជា​ចំណេញ​មិនតិច​ទេ ដោយបាន​ទាំង​កាហ្វេ​ភ្នំពេញ​ពិសេស ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដោយនៅ​ផាក​កាហ្វេ​បាន​រក្សា​ការ​ឆុង​បែប​ខ្មែរ​បុរាណ តែ​រក្សាបាន​ក្លិន និង​រសជាតិ​ឈ្ងុ​ត​ឆ្ងាញ់​ពិសា​។ អតិថិជន ក៏​នឹង​ទទួល​ចៃ​យ៉ បំពង​ស្រួយៗ បី​ដុំ​ក្នុង​ឈុត​តែមួយ​ទៀតផង​។​
 
 
 
​លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​នៅក្នុង​ក្រុងភ្នំពេញ និង​សាខា​ក្រុង​កំពង់ចាម ដែលមាន​ទីតាំងនៅ​បុរី​ពិភពថ្មី​កំពង់ចាម ក្រោយ​សាលាខេត្ត​កំពង់ចាម លើកលែង​សាខា​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com