កុំ​រំលង​! អ្វីដែល​គួរ​ទទួលទាន ដើម្បី​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
កុំ​រំលង​! អ្វីដែល​គួរ​ទទួលទាន ដើម្បី​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​
08, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំងឺ​ទឹកនោមផ្អែម​ជាធម្មតា​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​។ នេះ​ក៏​ព្រោះតែ​រាងកាយ​របស់​ពួកគេ​មិនអាច​បង្កើត ឬ​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ប្រកបដោយ​ប្រសិទ្ធភាព​។​
​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្វីដែល​អ្នកទទួល​ទាន​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ធម្មតា​ក្នុង​ឈាម​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឳ្យ​ពី​អាហារ​ទាំងនោះ ៖

 
១. ល្ពៅ​

​នោះ​ក៏​ព្រោះតែ​ល្ពៅ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប ប៉ុន្តែ​ជាតិ​ស​សៃ វី​តា​មិន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​។​
 
២. ម្រះ​
 
​តើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​មែន​ទេ​? ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​ជាមួយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​មួយ​នេះ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ម្រះ​ស្រស់​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ម្រះ​មាន​ប្រសិទ្ធិភាព​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអោយ​ឡើង​ខ្ពស់​បាន​យ៉ាង​ប្រសើរ​។​
 
៣. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins,  polysaccharides និង epigallocatechin gallete ដែល​ជួយ​បញ្ចុះ ក៏ដូចជា​គ្រប់គ្រង​ការ​ស្រូបយក​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​ដល់​ទៅ ៤២​ភាគរយ​។​
 
៤. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង​សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត​សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយ ក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​
 
៥. ក្រូច​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavanones, flavonols និង​អាស៊ីត phenolic ដ៏​មាន​ឥទ្ធិពល​ជួយ​ក្នុងការ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ក្រូច​មិន​ត្រឹមតែ​ពន្យឺត​ការរំលាយ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ការដឹកជញ្ជូន​គ្លុយកូស​តាមរយៈ​ថ្លើម និង​ពោះវៀន​ផងដែរ​។​
 
៦. ទឹក​
 
​ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អប្រសើរ អ្នក​ក៏​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​ផងដែរ​។​
 
៧. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​អាចជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​ភាព​ធន់​នៃ​អាំង​ស៊ុយ​លីន​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​គួរអោយកត់សម្គាល់​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៨. ត្រី​សម្បូរ​ខ្លាញ់​
 
​ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា និង​ត្រី​សា​ឌី​ន​ជាដើម​សុទ្ធតែជា​ប្រភេទ​នៃ​ត្រី​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ លើសពីនេះទៅទៀត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ល្អ​សម្រាប់​សុខភាព​សន្លាក់ឆ្អឹង បេះដូង និង​ខួរក្បាល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឱ្យ​យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com