ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កម្ចាត់​ស្នាម​អ៊ុច​ខ្មៅ​គ្មាន​សល់ ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
07, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នាម​អ៊ុច​ខ្មៅ​លើ​ស្បែក​មិន​ត្រឹមតែ​ជា​បញ្ហា​គួរអោយ​រំខាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចធ្វើអោយ​អ្នក​បាត់បង់​នូវ​ភាព​ទាក់ទាញ​ផងដែរ​។​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នេះ ហើយ​មិន​ចង់​ទទួលយក​ការព្យាបាល​បែប​ទំនើប ឬ​ការប្រើប្រាស់​ផលិតផល​សម្រស់​ផ្សេងៗ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​នោះ​ក៏​កុំ​បារម្ភ​! ក៏​ព្រោះ​ស្នាម​អ៊ុច​ខ្មៅ​លើ​ស្បែក​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​កម្ចាត់​ស្នាម​អ៊ុច​ខ្មៅ​ចេញពី​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស ៖


១. ដំឡូងបារាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ដំឡូងបារាំង​មួយ​មើម​ជា​ចំណិតៗ រួច​សឹម​ចាប់ផ្ដើម​កិន​យក​ទឹក​។ លាបទឹក​ដំឡូងបារាំង​លើ​ស្បែក​ដែលមាន​ស្នាម​អ៊ុច​ខ្មៅ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​។​

២. ខ្ទឹមបារាំង​

​ហាន់​ខ្ទឹមបារាំង​ជា​បន្ទះៗ រួច​ដុស​វា​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។​

៣. ទឹកក្រូច​ឆ្មារ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​យក​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ ហើយ​ប្រើប្រាស់​សំឡី​ជ្រលក់​លាប ឬ​ផ្ដិត​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ ម៉ោង​សិន សឹម​លាង​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​រូបមន្ត​នេះ ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ ហើយ​ត្រូវ​ប្រាកដថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែលមាន​របួស​លើ​ស្បែក​មិនគួរ​អនុវត្ត​រូបមន្ត​នេះឡើយ​។ ហើយ​រូបមន្ត​នេះ​ក៏​មិន​សាក​សម​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខ​ស្ដើង​ឆាប់​ប្រតិកម្ម​ដែរ​។​

៤. ប្រទាល​កន្ទុយក្រពើ​

​ចំពោះ​ផ្ទៃមុខ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មក​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​

៥. រមៀត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា ជាមួយ​ទឹកក្រូច​ឆ្មារ​ចំនួន​សមល្មម និង​ទឹកដោះគោ​ស្រស់ កូរ​អោយ​សព្វ​ចូលគ្នា សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ទុកចោល​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឺ​ក​ធម្មតា​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com