ពិធីបុណ្យ​ដែល​ទទួលបាន​ការអបអ​រ​សាទរ​ទូទាំង​រាជធានី ព្រះរាជ​ពិធីបុណ្យ​អុំទូក​!​ក្រុមហ៊ុន អ & អេ​ហ្វ ធ្វើឱ្យ​ភ្នំពេញ​ដ៏​វ័យក្មេង កាន់តែ​វ័យក្មេង​
អត្ថបទពាណិជ្ជកម្ម
ពិធីបុណ្យ​ដែល​ទទួលបាន​ការអបអ​រ​សាទរ​ទូទាំង​រាជធានី ព្រះរាជ​ពិធីបុណ្យ​អុំទូក​!​ក្រុមហ៊ុន អ & អេ​ហ្វ ធ្វើឱ្យ​ភ្នំពេញ​ដ៏​វ័យក្មេង កាន់តែ​វ័យក្មេង​
08, Nov 2019 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ជា​ពិធី​បុណ្យជាតិ​ប្រពៃណី​ធំ​មួយ និង​ចុងក្រោយ​គេ​សម្រាប់​ឆ្នាំនេះ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រារព្ធ​ធ្វើឡើង ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​។ ប្រជាជន​កម្ពុជា ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃពេញបូណ៌មី ពោលគឺ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក (​ខែវិច្ឆិកា នៃ​គ​.​ស​) ស្រប​ពេលដែល​រដូវវស្សា​ឆ្នាំនេះ​បានបញ្ចប់ ហើយ​រដូវ​នេសាទ​ត្រី​បាន​ឈាន​មកដល់ តំណាងឱ្យ​សុភមង្គល ភាពសម្បូរ​សប្បាយ និង​សុខដុមរមនា​ពេញ​មួយឆ្នាំ​។

​ក្នុងនាម​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​វ័យក្មេង និង​ស្វាហាប់​បំផុត​លើ​ពិភពលោក ប្រជាជន​កម្ពុជា​នៅពេល​អបអរសាទរ និង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ​នេះ ព្រមទាំង​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រិយមិត្ត មកពី​ប្រទេស​នានា​ទូទាំង​សកលលោក​ផងដែរ​។ ស្របពេល​ជាមួយគ្នានេះ តាម​ដង​វិថី​តូចធំ​នានា​ទូទាំង​រាជធានី​ភ្នំពេញ បាន​តុបតែង​យ៉ាង​ស្រស់ស្អាត ពោលគឺ​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ និង​សុខដុមរមនា​។​

​ព្រឹត្តិការណ៍​ប្រណាំងទូក​ចូលរួម​រីករាយ​ទូទាំងប្រទេស​

​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ចំនួន​បី​ថ្ងៃ កម្មវិធី​និង​សកម្មភាព​អបអរសាទរ​តូចធំ ត្រូវបាន​រៀបចំឡើង​នៅ​ទូទាំងប្រទេស ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រណាំងទូក ដែល​រៀបចំ​ឡើងលើ​ដង​ទន្លេមេគង្គ នៅមុខ​ព្រះបរមរាជវាំង មាន​សភាព​អ៊ូអរ​បំផុត​។ សមាជិក​រាជវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ និង​តំណាង​ទូត​បរទេស​ប្រចាំ​កម្ពុជា​។​ល​។ ត្រូវបាន​អញ្ជើញ​ចូលរួម ដើម្បី​ជា​សក្ខីភាព​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ និង​ទស្សនា​នូវ​ការបង្ហាញ​ស្នាដៃ​របស់​កីឡាករ កីឡាការិនី​អុំទូក​រាប់ម៉ឺន​នាក់ មកពី​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​ចូលរួម​ប្រកួត​ដណ្ដើម​ជ័យលាភី​។ 

 
​យោងតាម​របាយការណ៍ កាលពី​ឆ្នាំមុន មាន​កីឡាករ កីឡា​ការី​នី​សរុប​ចំនួន​១៩,២១៩​នាក់ ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រណាំងទូក អាច​និយាយបានថា កម្រ​មាន​ណាស់​លើ​ពិភពលោក មិន​ត្រឹមតែ​នាំមក​នូវ​ភាព​វ័យក្មេង និង​រស់​រវើក​ដល់​ពិធីបុណ្យ ទន្ទឹមនឹងនេះ​ក៏បាន​បំបែក​កំណត់ត្រា​ទូក «​ង​» វែង​ជាងគេ​លើ​ពិភពលោក ដែលមាន​ប្រវែង ៨៧,៣​ម៉ែត្រ ផងដែរ​។​



​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ភ្លើង​ចែងចាំង​ទាំងថ្ងៃទាំងយប់​​ក្រៅពី​ការ​ប្រណាំងទូក កម្មវិធី​ពេល​រាត្រី​ដ៏​សម្បូរបែប ក៏បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ប្រមូលផ្តុំ​គ្នា​មកជួបជុំ និង​អបអរសាទរ​នៅ​ភ្នំពេញ​។​

 
​កម្ពុជា គឺជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ដ៏​បុរាណ​មួយ ដែល​បាន​បន្ត​នូវ​ប្រពៃណី​សំពះ​ព្រះ​ខែ ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ ថែមទាំង​បាន​បញ្ចូល​នូវ​សកម្មភាព និង​កម្មវិធី​ប្លែកៗ​ពី​បរទេស ចូលក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​។ ដូចជា​ការសម្ដែង និង​ការបាញ់​កាំជ្រួច​ខ្នាត​ធំ ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ កម្មវិធី​បណ្តែតប្រទីប​នៅពេល​រាត្រី ផ្សារ​រាត្រី​ដ៏​អ៊ូអរ​។ ទាំងនេះ បាន​នាំមក​នូវ​ភាពសប្បាយ​រីករាយ​ដ៏​អស្ចារ្យ ជូន​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ព្រះបរមរាជវាំង សួនច្បារ​មុខ​ទន្លេ សួនច្បារ​វិមានឯករាជ្យ កោះ​ពេជ្រ​។​ល​។ ក៏ដូចជា​ការបង្ហាញ​ទៅកាន់​ពិភពលោក ឱ្យបាន​ឃើញ​នូវ​ភាព​ទាក់ទាញ​បែប​ទីក្រុង​អន្តរជាតិ របស់​រាជធានី​ភ្នំពេញ​ផងដែរ​។​



​ក្នុង​ពិធីបុណ្យ​ដ៏​សប្បាយរីករាយ​នេះ ប្រសិនបើ​លោកអ្នក​បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ នោះ​លោក​អ្នកនឹង​អាច​មើលឃើញ​នូវ​ភាពរស់រវើក និង​សក្ដានុពល​ទាំងអស់​របស់​រាជធានី​ភ្នំពេញ​។ ក្នុង​ផ្សារ​រាត្រី​ដ៏​អ៊ូអរ និង​បើក​អាជីវកម្ម​ពេញ​មួយ​យប់​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក ហ្វូងមនុស្ស​ដ៏​ច្រើន​កុះករ  ការដាក់​តាំង​លក់​មុខទំនិញ និង​ផលិតផល​ជាច្រើន ដូចជា​សម្លៀកបំពាក់ ឧបករណ៍​អគ្គិសនី ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ​គ្រប់មុខ​។​ល​។ ការបង្ហាញ​នូវ​ម្ហូបអាហារ​ប្រពៃណី​ជាតិខ្មែរ និង​ម្ហូបអាហារ​បែប​ចិន អឺរ៉ុប និង​អាហារ​យ៉ាង​សម្បូរបែប របស់​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អាស៊ីអាគ្នេយ៍ ទទួលបាន​នូវ​ការ​កោត​ស​សើរ​ចំពោះ​ភាព​ចម្រុះ និង​សម្បូរបែប​របស់​រាជធានី​ភ្នំពេញ​។​

 
​ការសម្ដែង​សិល្បៈ និង​ការបាញ់​កាំជ្រួច​ដ៏​ស្រស់ស្អាត​នាពេល​រាត្រី​បានធ្វើឱ្យ​ភាពសប្បាយ​រីករាយ​នៃ​ពិធីបុណ្យ​ឈានដល់​កម្រិត​កំពូល ពណ៌​កាំជ្រួច​ដ៏​ល្អគន់ បាន​បំភ្លឺ និង​ចែងចាំង​ទូទាំង​ទីក្រុង​ភ្នំពេញ​។ ការបាញ់​កាំជ្រួច បង្ហាញឱ្យឃើញ​នូវ​ទស្សនវិស័យ​ប្រទេស​រីកចម្រើន និង​ប្រជាជន ភាព​សម្បូណ៌​សប្បាយ​របស់​កម្ពុជា នា​ថ្ងៃ​អនាគត ក៏​ជាការ​ប្រសិទ្ធ​ពរជ័យ ជូន​ប្រជាជន​កម្ពុជា និង​ប្រជាជន​ទូទាំង​ពិភពលោក រស់នៅ​ប្រកបដោយ​សន្តិសុខ និង​ប្រទេសជាតិ​សុខសាន្ត ប្រជាជន​រស់នៅ​ប្រកបដោយ​សុខដុមរមនា​។​



​ទន្ទឹមនឹងនេះ ប្រជាជន​ច្រើន​កុះករ ក៏បាន​ប្រមូល​ផ្តុំគ្នា​តាម​មាត់ទឹក ដើម្បី​បណ្តែតប្រទីប​ដ៏​តូច និង​ស្រស់ស្អាត​ដែល​រៀបចំ​ជាពិសេស ធ្វើឱ្យ​ច្រាំងទន្លេ​ទាំងសងខាង​ពោរពេញ​ទៅដោយ​ពន្លឺ​ចែងចាំង ហាក់បីដូចជា​ខ្លួន​កំពុងស្ថិត​ក្នុង​ទន្លេ​ដ៏​ធំ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់លាន​នាក់ មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​ពិភពលោក រីកចម្រើន​ទាំងអស់គ្នា និង​រួមគ្នា​បួងសួង​សុំ​សេចក្ដីសុខ​សប្បាយ​។​



​រីករាយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ក្រុមហ៊ុន អ & អេ​ហ្វ ធ្វើឱ្យ​ភ្នំពេញ​ដ៏​វ័យក្មេង​កាន់តែ​វ័យក្មេង​


​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ ដែលមាន​ម៉ាក​សញ្ញា​លំដាប់​លេខ​មួយ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន អ & អេ​ហ្វ ខេ​ម​បូ​ឌា នឹង​បាន​នាំមុខគេ ចូលរួម​កម្មវិធី​សប្បុរសធម៌ ដែល​នឹង​រៀបចំឡើង​ក្នុងអំឡុងពេល​អបអរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដោយបាន​កំណត់​ទីកន្លែង​រៀបចំ​កម្មវិធី នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ក្នុង​បរិវេណ​កោះ​ពេជ្រ​។​ល​។ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ អាច​ចូលរួម​តាមរយៈ​ការលេង​ល្បែង​កម្សាន្ត​សប្បាយៗ​គ្រប់​ប្រភេទ ដើម្បី​ឈ្នះ​រង្វាន់​ទឹកបរិសុទ្ធ កាដូ និង​រង្វាន់ ក្រុមហ៊ុន អ & អេ​ហ្វ ខេ​ម​បូ​ឌា នឹង​បរិច្ចាគ​ថវិកា​តាម​ចំនួន​ទឹកបរិសុទ្ធ​ដែល​ខ្លួន​ចែកជូន ដោយ​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​១០​សេន ក្នុង​មួយ​ដប​។ សង្ឃឹមថា នឹងមាន​មនុស្ស​កាន់តែច្រើន​អាច​ចាប់​ផ្តើមធ្វើ​សកម្មភាព ប្រកបដោយ​ទឹកចិត្ត​ដ៏​តិចតួច​របស់​ខ្លូន ដើម្បី​ប្រមូលផ្តុំ និង​ផ្តល់នូវ​ភាពកក់ក្តៅ​ដល់​រាជធានី​ភ្នំពេញ​។​
 
​ក្រុមហ៊ុន អ & អេ​ហ្វ ខេ​ម​បូ​ឌា នឹងធ្វើ​ការផ្តល់ជូន​នូវ​កាដូ និង​រង្វាន់​សម្ងាត់​ដ៏​គួរឱ្យភ្ញាក់ផ្អើល ជូន​ដល់​អ្នកចូលរួម​នៅ​ទីកន្លែង​រៀបចំ​កម្មវិធី​ដោយផ្ទាល់ ក៏​សង្ឃឹមថា អ្នក​ទាំងអស់គ្នា អាច​ចូលរួម​ឱ្យបាន​ច្រើន​កុះករ ដើម្បី​រួមគ្នា​អបអរសាទរ​ពិធីបុណ្យ​អុំទូក និង​បួងសួង​សម្រាប់​អនាគត ជាមួយនឹង​ក្រុមហ៊ុន អ & អេ​ហ្វ ខេ​ម​បូ​ឌា​។​
​សូម​រង់ចាំ​ព័ត៌មាន​លម្អិត​បន្ថែមទៀត ពី​កម្មវិធី​នេះ​។​

​អាសយដ្ឋាន showroom៖ លេខ​៣៨០ មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ កម្ពុជា​
​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖+855(0)18 888 2777 ៕

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com