ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ PUBG Mobile Club Open 2019 SEA Championship បានរកឃើញអ្នកឈ្នះហើយនៅពេលនេះ។ ទីបំផុតទៅ ក្រុម RRQ Athena បានទទួលជ័យជម្នះ ជាមួយនឹងប្រាក់រង្វាន់ដល់ទៅ 35,000 USD ។ សម្រាប់ក្រុមដែលជាជើងឯករង ILLUMINATE THE MURDER ក៏ទទួលបានសំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលក្ខណៈសកលផងដែរ។ សម្រាប់ក្រុម MEGA CONQUEROR , BIGETRON និង ORANGE.ESPORTS CG ក៏ទទួលបាន Slots សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ PMCO Global Finals នេះដែរ។
ឆ្លងកាត់ការប្រកួតរយៈពេល ២ ថ្ងៃ នៅ BO7 រួចមក ក្រុម RRQ Athena បានទទួលជោគជ័យ នៅក្នុងការទទួលបាននូវពិន្ទុខ្ពស់ ដល់ទៅ 211 ។ ក្រុម RRQ Athena & ILLUMINATE the Murderer នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ PMCO Global Final ដែលនឹងធ្វើឡើង នៅថ្ងៃទី២៩ ខែវិចិ្ឆកា និងថ្ងៃទី ១ ធ្នូខាងមុខ នៅ PUTRA WORLD TRADE CENTER ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រុម YOODO GANK ក៏នឹងចូលរួមនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដែរ ក្នុងនាមជាក្រុមដែលត្រូវបានអញ្ជើញសម្រាប់ម្ចាស់ប្រទេសនេះ។
PMCO-SEA ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Tencent និង PUBG Corporation ហើយមានការឧបត្ថម្ភធំ ដោយក្រុមហ៊ុនបច្ចេកវិទ្យា VIVO ។ ស្មាតហ្វូន Vivo V17 Pro គឺផលិតផលផ្លូវការ សម្រាប់ការប្រកួតនេះផងដែរ។ ជាមួយនឹងជំនួយរបស់ស្មាតហ្វូនស៊េរីថ្មី Vivo V17 Pro នេះ អ្នកលេងហ្គេមជាច្រើនអាចលេងហ្គេម នៅក្នុងកម្រិតមួយទៀតយ៉ាងរលូន ដែលពួកគេមិនដែលនឹកស្មានដល់នោះទេ។ វាពិតជាលឿនអស្ចារ្យមែនទែន។
• ស្មាតហ្វូន V17 Pro មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Game Mode ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែរលូន និងអស្ចារ្យបំផុត។
• បច្ចេកវិទ្យា Multi-Turbo acceleration technology ធ្វើឲ្យ OS របស់ស្មាតហ្វូននេះ ធានាដល់អ្នកលេងហ្គេមជាច្រើន ឲ្យរីករាយជាមួយនឹងសមត្ថភាពពេញលេញ នៅក្នុងការលេងហ្គេមនេះកាន់តែអស្ចារ្យ និងរំភើបបំផុត។
• ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀត ដូចជា Game Center ដែលអាចឆែកមើលល្បឿន នៃការប្រើប្រាស់នៅលើស្មាតហ្វូននេះ ដើម្បីធានាទៅដល់ល្បឿន នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។
• ស្មាតហ្វូន V17 Pro ក៏មានភ្ជាប់ជាមួយនឹង “Voice Changer” ដែលផ្តល់នូវសំឡេងជាច្រើន ផ្សេងៗគ្នា សម្រាប់តួអង្គអ្នកលេងហ្គេមជាច្រើន ដែលអាចប្រើប្រាស់បាន តាមតម្រូវការជាក់ស្តែង។
លោក Gary Cheng ដែលជា Brand Director របស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO នៅតំបន់អាស៊ីអាគ្នេយ៍បាននិយាយថា ជាមួយនឹងគោលដៅក្នុងការផ្តល់ឲ្យដូចទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបាននូវបទពិសោធន៍ នៃការលេងហ្គេមដ៏អស្ចារ្យបំផុតនោះ យើងបានផ្តល់ឲ្យអ្នកប្រើប្រាស់ជាច្រើន នូវផលិតផលជាច្រើន ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុត។ ជាមួយនឹងគោលដៅ ក្នុងការជួយអ្នកលេងហ្គេមជាច្រើន ឲ្យសម្រេចបាននូវការដំណើរការដែលខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់ យើងផ្តល់ជូនអ្នកលេងហ្គេមនូវស្មាតហ្វូន Vivo V17 Pro ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ‘Multi-Turbo’ ដែលជា Tool ដ៏អស្ចារ្យបំផុត សម្រាប់អ្នកលេងហ្គេមគ្រប់រូបនោះ។
លោក Gaga Li ដែលជាប្រធានរបស់កីឡាអេឡិចត្រូនិក esports របស់ហ្គេម PUBG Mobile នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ប្រកាសអំពីគម្រោងជាច្រើន សម្រាប់ព្រឹត្តិការណ៍ PUBG MOBILE 2020 eSports ថា «2019 គឺជាឆ្នាំដ៏ល្អសម្រាប់ការអភិវឌ្ឍទៅលើហ្គេម PUBG Mobile eSports នេះ។ បន្ទាប់ពីព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ PMCO World Finals រួច ការប្រកួតកីឡាអេឡិចត្រូនិក PUBG Mobile 2020 នឹងមានការប្រកួតកាន់តែធំជាងមុន ដែលមានឈ្មោះហៅថា PMPL—PUBG MOBILE Pro League»។
PUBG MOBILE Pro League នឹងបង្ហាញអំពីកម្រិតថ្មីមួយទៀត នៃការប្រកួតនៅក្នុងកីឡាអេឡិចត្រូនិក PUBG Mobile eSports ecosystem ដែលនឹងផ្តល់នូវឱកាសជាច្រើន សម្រាប់អ្នកលេងហ្គេមជាច្រើនក្នុងការពង្រឹងទៅលើសមត្ថភាពនៃការលេងហ្គេមរបស់ពួកគេ ពីកម្រិតធម្មតា ទៅកាន់កម្រិតជំនាញដ៏ អស្ចារ្យបំផុត។ សម្រាប់ក្រុមនីមួយៗ នឹងមានឱកាសក្នុងការរើសឈ្មោះសម្រាប់ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកថែមទៀត៕
(អត្ថបទពាណិជ្ជកម្ម)