រលាក​សាច់​បំពង់ក​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
រលាក​សាច់​បំពង់ក​? កុំ​រំលង​អត្ថបទ​នេះ​
08, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សាច់​បំពង់ក គឺជា​ការ​រលាក​ក្រពេញ​អាមីដាល (​ដុំ​សាច់​មួយគូ​នៅ​ខាងក្នុង​ក្រោយ​បំពង់ក​ផ្នែក​ខាងលើ​)​។ មុខងារ​ចម្បង​នៃ​ក្រពេញ​អាមីដាល គឺ​ចាប់ ឬ​បញ្ឈប់​បាក់តេរី ឬ​វីរុស​ដែល​ចូលក្នុង​បំពង់ក​។​អ្នក​ដែលមាន​ជំងឺ​រលាក​សាច់​បំពង់ក​នឹង​ជួបប្រទះ​នូវ​អា​ការៈមិន​ស្រួល​មួយចំនួន​ដូចជា​រមាស់​ឈឺ​ក្នុង​បំពង់ក ក្ដៅខ្លួន ក្លិន​មាត់​មិនល្អ ពិបាក​ទទួលទាន​អាហារ​ភេសជ្ជៈ និង​និយាយ​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ​មួយចំនួន​នៅពេល​កើត​ជំងឺ​រលាក​សាច់​បំពង់ក គឺ​ប្រសើរ​បំផុត ក៏​ព្រោះ​វា​អាច​សម្រាល​ស្ថានភាព​នៃ​ជំងឺ ហើយ​ថែមទាំង​ជួយ​ឲ្យ​ឆាប់​ជាសះស្បើយ​បាន​ផងដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ដែល​អ្នក​គួរ​ទទួលទាន ៖

 
១. យ៉ា​អ៊ួ​រ​
 
​អាហារ​ត្រជាក់​មួយ​មុខ​ទៀត​ដែល​អ្នក​អាច​ទទួលទាន​នៅពេល​កើត​ជំងឺ​រលាក​សាច់​បំពង​ក គឺ​យ៉ា​អួរ ឬ​ទឹកដោះគោ​ជូរ​កក​។ យ៉ា​អួរ​ជួយ​ផ្ដល់នូវ​បាក់តេរី​ល្អៗ​ដល់​រាងកាយ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។​
 
២. ទឹកក្រូច​ឆ្មារ​
 
​ទឹកក្រូច​ឆ្មារ គឺជា​ភេសជ្ជៈ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នក​អាច​បន្ថែម​ទឹកកក​ចូល ដើម្បី​សម្រួល​ដល់​បំពង់ក ខណៈដែល​រាងកាយ​ទទួលបាន​នូវ​វីតាមីន C គ្រប់គ្រាន់ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរឡើង​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ ចូរ​បន្ថែម​ទឹកឃ្មុំ​បន្តិច​ចូលក្នុង​ទឹកក្រូច​ឆ្មារ​។​
 
៣. តែ​ខ្ញី​
 
​មិន​ចូលចិត្ត​ទទួលទាន​របស់​ត្រជាក់​មែន​តែ​? ចូរ​ទទួលទាន​តែ​ខ្ញី​ក្ដៅៗ​ជំនួស​វិញ នៅពេល​អ្នក​ជួបប្រទះ​នូវ​អា​ការៈរំខាន​នៃ​ជំងឺ​រលាក​សាច់​បំពង់ក​។ ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​បាក់តេរី ដូច្នេះ​ការទទួល​ទាន​តែ​ខ្ញី គឺ​ជួយ​ឲ្យ​អ្នក​ឆាប់​ជាសះស្បើយ​។ កុំ​ភ្លេច បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​ផង ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៤. ទទួលទាន​ទឹក​អោយបាន​ច្រើន​
 
​ដើម្បី​ឆាប់​ជាសះស្បើយ ការរក្សា​ជាតិ​សំណើម​ក្នុង​បំពង់ក គឺ​ពិតជា​សំខាន់​ណាស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ទទួលទាន​ទឹក​អោយបាន​ច្រើន​គ្រប់គ្រាន់​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​។​
 
៦. ផ្លែ​ទទឹម​
 
​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​មាន​លក្ខណៈសម្បត្តិ​ទប់ស្កាត់​ការឆ្លង​មេរោគ និង​ប្រឆាំង​ការ​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com