អន្តរជាតិ
អាមេរិកសង្ឃឹមថាថ្ងៃ៩វិច្ឆិកានឹងផ្តោតលើ«ការផ្សះផ្សាជាតិ,កិច្ចសន្ទនាសន្តិភាព..» លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (AFP)
× រដ្ឋាភិបាលអាមេរិក តាមរយៈក្រសួងការបរទេសខ្លួន បានសម្តែងការសាទរប្រជាជនកម្ពុជាក្នុងឱកាសខួបទី៦៦នៃទិវាឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃ ៧ វិច្ឆិកា ២០១៩ លើវេបសាយរបស់ក្រសួងការបរទេសអាមេរិក។
បើសេចក្តីប្រកាសព័ត៌មានដដែល ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) គូសបញ្ជាក់ថា៖«ដោយទទួលស្គាល់គុណតម្លៃដែលប្រជាជនកម្ពុជានិងអាមេរិកចែករំលែក យើងសង្ឃឹមថា ថ្ងៃនេះ [៩ វិច្ឆិកា] នឹងផ្តោតសំខាន់លើការផ្សះផ្សាជាតិ, កិច្ចសន្ទនាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម»។
«យើងអបអរចំពោះកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក-កម្ពុជា ក្នុងការកសាងប្រទេសកម្ពុជាប្រកបដោយឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលសុខ ច្រើនបន្ថែមទៀត»។ សេចក្តីប្រកាសដដែល បញ្ជាក់បែបនេះ ដោយបន្ថែមថា សហរដ្ឋអាមេរិក អបអរសាទរកម្ពុជាក្នុងឱកាសបុណ្យជាតិ ថ្ងៃ៩ វិច្ឆិកា ហើយផ្ញើសារជូនពរទៅដល់ប្រជាជនកម្ពុជាទាំងអស់៕
Tag:
សហរដ្ឋអាមេរិក
កម្ពុជា
៩វិច្ឆិកា
បុណ្យឯករាជ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com