ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើត​ជំងឺ​រលាក​សន្លាក់​ពេល​មាន​ផ្ទៃពោះ អ្នក​គួរ​ធ្វើ​បែបណា​?
08, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេល​ដែលមាន​មនុស្ស​ជាច្រើន​កំពុងមាន​បញ្ហា​ជំងឺ​រលាក​សន្លាក់​នោះ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​នេះ​ខ្ពស់ជាង​ស្ត្រី​ដទៃទៀត​ផងដែរ​។​

 
​ស្ត្រី​មួយចំនួន​អាចមាន​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ស្ត្រី​មួយចំនួនទៀត​មានការ​ធូរស្រាល​រោគសញ្ញា​ទាំងនោះ​នៅក្នុង​អំឡុងពេល​និង​បន្ទាប់ពី​ការ​មាន​ផ្ទៃពោះ​។​
 
​ប្រសិនបើ​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​សម្រាប់​ជំងឺ​រលាក​សន្លាក់ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅក្នុង​អំឡុងពេល​អ្នក​កំពុងមាន​ផ្ទៃពោះ​ព្រោះថ្នាំ​មួយចំនួន​អាចធ្វើ​ឲ​ប៉ះពាល់​ដល់​ទារក​នៅក្នុង​ផ្ទៃ ហើយ​ថ្នាំ​មួយចំនួន​អាច​ស្ថិតនៅក្នុង​ខ្លួន​អ្នក​តែ​ក្នុង​រយៈពេល​ដែល​អ្នក​បាន​ប្រើប្រាស់​វា​ប៉ុណ្ណោះ​។​
 
​ផលវិបាក​នៃ​ជំងឺ​រលាក​សន្លាក់​រួមមាន ៖
 
• ជំងឺ​រលាក​សន្លាក់​អាចមាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​រុំ​ា​រ៉ៃ​ទៅលើ​សន្លាក់​មួយ ឬ​ច្រើន​ជាធម្មតា​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ការ​គាំង​សន្លាក់ ការ​ហើម ហើយ​ពេលខ្លះ​អាចមាន​ការបាត់បង់​ចលនា​។​
• វា​បណ្ដាល​ឲ​មានការ​ប៉ះពាល់​សន្លាក់​ទាំ​ង​អស់​នៅក្នុង​រាងកាយ ហើយ​នៅពេលដែល​អ្នក​បាន​កើនឡើង​ទម្ងន់​នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​នោះ វា​អាច​បង្កើន​ឲ្យ​មានការ​ឈឺចាប់ និង​ភាពមិន​ស្រួល​កាន់តែខ្លាំង​ជាពិសេស​នៅ​ជង្គង់​។​
• ការកើនឡើង​សម្ពាធ​បន្ថែមទៀត​នៅលើ​ឆ្អឹង​កង​ខ្នង​អាច​បណ្តាល​ឲ្យ​កន្ត្រាក់​សាច់ដុំ ឬ​ស្ពឹក​ជើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com