ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើតជំងឺរលាកសន្លាក់ពេលមានផ្ទៃពោះ អ្នកគួរធ្វើបែបណា?
× ខណៈពេលដែលមានមនុស្សជាច្រើនកំពុងមានបញ្ហាជំងឺរលាកសន្លាក់នោះ ស្ត្រីមានផ្ទៃពោះក៏អាចប្រឈមនឹងជំងឺរលាកសន្លាក់នេះខ្ពស់ជាងស្ត្រីដទៃទៀតផងដែរ។
ស្ត្រីមួយចំនួនអាចមានរោគសញ្ញានៃជំងឺរលាកសន្លាក់ធ្ងន់ធ្ងរនៅក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែស្ត្រីមួយចំនួនទៀតមានការធូរស្រាលរោគសញ្ញាទាំងនោះនៅក្នុងអំឡុងពេលនិងបន្ទាប់ពីការមានផ្ទៃពោះ។
ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំសម្រាប់ជំងឺរលាកសន្លាក់ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យនៅក្នុងអំឡុងពេលអ្នកកំពុងមានផ្ទៃពោះព្រោះថ្នាំមួយចំនួនអាចធ្វើឲប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ ហើយថ្នាំមួយចំនួនអាចស្ថិតនៅក្នុងខ្លួនអ្នកតែក្នុងរយៈពេលដែលអ្នកបានប្រើប្រាស់វាប៉ុណ្ណោះ។
ផលវិបាកនៃជំងឺរលាកសន្លាក់រួមមាន ៖
• ជំងឺរលាកសន្លាក់អាចមានលក្ខណៈធ្ងន់ធ្ងរ ឬរុំារ៉ៃទៅលើសន្លាក់មួយ ឬច្រើនជាធម្មតាបណ្តាលឲ្យមានការឈឺចាប់ ការគាំងសន្លាក់ ការហើម ហើយពេលខ្លះអាចមានការបាត់បង់ចលនា។
• វាបណ្ដាលឲមានការប៉ះពាល់សន្លាក់ទាំងអស់នៅក្នុងរាងកាយ ហើយនៅពេលដែលអ្នកបានកើនឡើងទម្ងន់នៅក្នុងអំឡុងពេលមានផ្ទៃពោះនោះ វាអាចបង្កើនឲ្យមានការឈឺចាប់ និងភាពមិនស្រួលកាន់តែខ្លាំងជាពិសេសនៅជង្គង់។
• ការកើនឡើងសម្ពាធបន្ថែមទៀតនៅលើឆ្អឹងកងខ្នងអាចបណ្តាលឲ្យកន្ត្រាក់សាច់ដុំ ឬស្ពឹកជើង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com