អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ស្ម័គ្រចិត្ត​ក្រុមហ៊ុន​សាម​សុង​កម្ពុជា បន្ត​យុទ្ធនាការ​សប្បុរសធម៌ ក្រោម​ប្រធានបទ​«​ទឹកស្អាត​ដើម្បី​អនាគត​យើងទាំងអស់គ្នា​»
08, Nov 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា​ហើយ ដែល​កម្មវិធី​«Samsung Employee Volunteer» បាន​បង្កើតឡើង​។ នៅ​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា បាន​បរិច្ចាគ «​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​» ដែល​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​សិស្សានុសិស្ស ប្រមាណ ១,០០០ នាក់ ដើម្បីឱ្យ​ពួកគេ​មាន​ទឹកស្អាត​ទទួលទាន​យ៉ាង​ងាយស្រួល និង​ល្អ​សម្រាប់​សុខភាព​ផងដែរ​។

​លោកស្រី សាន ស្រី​កន្និដ្ឋា នាយិកា​សាលាបឋមសិក្សា ហ៊ុន សែន ព្រែក​ឫស្សី បាន​មានប្រសាសន៍ថា ឆ្នាំនេះ​សាលា​លោកស្រី​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​ត្រូវបាន​ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា ជ្រើសរើស​សម្រាប់​កម្មវិធី​បុគ្គលិក​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ​២០១៩ នេះ​។ លោកស្រី សាន ស្រី​កន្និដ្ឋា បន្តថា​៖«​យើង​ពិតជា​រំភើប​ក្រៃលែង ពេលដែល​ឭ​ដំណឹង​ថា សាលា​របស់​យើង នឹង​ទទួលបាន «​ប្រព័ន្ធ​ម្រោះ​ទឹកស្អាត​បែប​ជីវ​ខ្សាច់​»​។ ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សិស្សានុសិស្ស​របស់​យើង ក្នុងការ​ទទួលបាន​សុខុមាលភាព គ្រប់ពេលវេលា បើទោះបីជា ពួកគេ​ស្ថិតនៅក្នុង​សាលា​ក៏ដោយ​»​។​



​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ការបរិច្ចាគ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​ហើយ​នោះ ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​បរិច្ចាគ​បន្ថែម​នូវ​ដប​ទឹក និង​សម្ភារ​សិក្សា​ចំនួន ៤០០ ឈុត​ទៀត ជូន​ដល់​សិស្សានុសិស្ស​ផងដែរ​។ ដើម្បី​ជាការ​តបស្នង ក្នុង​កិច្ចសហការ​លើកកម្ពស់​ផ្នែក​សុខភាព និង​ការអប់រំ​ក្រុមហ៊ុន សាម​សុង ក៏​ទទួលបាន​នូវ​លិខិត​សរសើរ ពី​គណៈ​គ្រប់គ្រង​សាលាបឋមសិក្សា​ព្រែក​ឬ​ស្សី​ផងដែរ​។



​លោក ស៊ឹង​ហូ ឆ​យ ( Seungho Choi) អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា សាម​សុង គឺជា​ម៉ាក​សញ្ញា​ដែល​ទទួលស្គាល់​ទូទាំង​ពិភពលោក ក្នុងការ​ធ្វើឱ្យ​ជីវិត​មាន​ភាពងាយស្រួល និង​កាន់តែ​ប្រសើរឡើង តាមរយៈ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ជាច្រើន​។ អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ ក្រុមហ៊ុន សាម​សុង គឺជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​បំផុត ក្នុង​ពិភពលោក​តែមួយគត់ ដែល​ផ្តល់ជូន​ផាសុកភាព និង​សុខមាលភាព ក្នុងការ​រស់នៅ​ជូន​ដល់​ពលរដ្ឋ​ទាំងអស់គ្នា​។​



​លោក ស៊ឹង​ហូ ឆ​យ បាន​បន្ថែមទៀតថា​៖«​ផលិតផល​សាម​សុង បាន​ផ្សារភ្ជាប់​ទំនាក់​ទំ​ន ង​ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ​បុគ្គលិក​យើង ក៏បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌  សប្បុរសធម៌ និង​មេត្តាធម៌ មិន​ថា​ពួកគេ ស្ថិតក្នុង​ស្ថានភាព​បែប​ណាក៏ដោយ​។ ម្យ៉ាងវិញទៀត យើង​តែងតែ​ចាត់ទុក​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយ ជា​ទំ​ពាំ​ស្នង​ឫស្សី និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ណាមួយ កុមារៗ​នៅ​សាលារៀន​របស់​យើង​ក្នុងថ្ងៃនេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ចក្ខុវិស័យ​បែបនេះ យើង​តែងតែ​សួរ​សំណួរ​សាមញ្ញ​ទៅ​ខ្លួនឯង​ថា តើ​យើង​អាចធ្វើ​អ្វី​បាន ដើម្បី​ជំរុញ​លើកទឹកចិត្ត​ពួកគាត់  និង​ឱ្យ​ពួកគាត់ អាចធ្វើ​ការអភិវឌ្ឍន៍​ពិភពលោក ដែល​ពួកគេ​កំពុង​រស់នៅ​នេះ​?»​។​



​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី កញ្ញា មាន សូ​នី​តា ដែល​តំណាង​ឲ្យ​ផលិតផល សាម​សុង ផងដែរ​។ កញ្ញា សូ​នី​តា បាន​ស័​គ្ម្រ​ចិត្ត និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត និង​គំនិត​វិជ្ជមាន ដល់​សិស្សានុសិស្ស​ផងដែរ​។ កញ្ញា​បាន​បញ្ជាក់ថា​៖«​នាង​ខ្ញុំ​ពិតជា​រីករាយ​ក្រៃលែង ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ សាម​សុង​។ ហើយ​ថ្ងៃនេះ គឺ​ពិតជា​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ដល់​នាង​ខ្ញុំ ដែល​បានមក​ចូលរួម និង​ចែក​សម្ភារ​សិ​ស្សា ជូន​ដល់​ប្អូនៗ​កុមារ​ទាំងអស់ នា​ព្រឹក​នេះ​។ ហើយ​សម្រាប់​សកម្មភាព​នេះ នាង​ខ្ញុំ​មាន​មោទនភាព ក្នុងការ​ធ្វើជា​តារា​តំណាង​ឲ្យ​សាម​សុង​»​។​



​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី «Samsung Employee Volunteer» គឺជា​សកម្មភាព​ស្ម័គ្រ​ចិត្តជា សកល​មួយ ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន សាម​សុង​។ សម្រាប់​ឆ្នាំនេះ បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ៥០ នាក់ មកពី​សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ពោរពេញ​ជាមួយ​ភាព​រីករាយ និង​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​



​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ ត្រូវបាន​បញ្ចប់ ហើយ​កុមារ​និង​បុគ្គលិក​ស្ម័គ្រចិត្ត របស់​សាម​សុង បាន​លាគ្នា ជាមួយ​ស្នាមញញឹម​ដ៏​រីករាយ ដោយបាន​និយាយ​ពាក្យ​ថា «​ជួបគ្នា​ម្តងទៀត​!»៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com