ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ប្រាក់​ជាង​២៥​ម៉ឺន​ដុល្លារ ដល់​មជ្ឈមណ្ឌល​តម្កល់​ឯក​ច្បាប់​ជំនុំជម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា​
08, Nov 2019 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានអនុម័ត​ផ្តល់​ថវិកា​ចំនួន ២៥១,៩៧០​ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​អនុវត្ត​អាណត្តិ​កេរដំណែល​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​ម​.​ត​.​ឯ​.​ច​)​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​៨​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩​។



​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​រៀបរាប់ថា តាមរយៈ​ថវិកា​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ប្រើប្រាស់​លើ​សកម្មភាព ក្នុងការ​ផ្តល់​អាហារូបករណ៍​ស្រាវជ្រាវ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​និស្សិត​កម្ពុជា ដែល​ម​.​ត​.​ឯ​.​ច នឹងធ្វើ​ការ​យ៉ាង​ជិត​សិទ្ធ​ជាមួយ​សាកលវិទ្យាល័យ គ្រឹះស្ថាន​អប់រំ ដើម្បី​ផ្តល់​ជា​វេទិកា​សម្រាប់​និស្សិត​ក្នុងការ​សរសេរ​អត្ថបទ​ស្រាវជ្រាវ និង​សារ​ណា​ទាក់ទង​នឹង​ប្រ​ពើ​ប្រល័យពូជសាសន៍ ក្នុង​របប​ខ្មែរក្រហម ក៏ដូចជា​កេរដំណែល​នៃ​អង្គជំនំជម្រះ​វិសាមញ្ញ​ម​ក្នុង​តុល​ការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​)​។​

​ជាមួយគ្នានេះ  ក៏មាន​ការផ្លាស់ប្តូ​រទ​ស្សន​កិច្ច​នៅ​បណ្ណាល័យ​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​កនៅ​ប្រទេស​ហូ​ឡង់ និង​មជ្ឈមណ្ឌល​ឯកសារ​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​កន្លែង​ទាំង​ពិរ​នេះ គឺ​សាក​សម​បំផុត​សម្រាប់​ដំណើរការ ម​.​ត​.​ឯ​.​ច ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ចំណេះដឹង​រវាង​គ្នា និង​គ្នា​។ លើសពីនេះ ក៏មាន​ការបង្កើត​អង្គភាព​ផ្សព្វផ្សាយ​ចល័ត​ទូទាំង​កម្ពុជា ដោយមាន​រថយន្ត ម៉ាស៊ីន​ថត​វីដេអូ ម៉ាស៊ីន​បញ្ចាំង​ស្លាយ  ឧបករណ៍​បំពង់​សម្លេង មីក្រូ និង​កុំព្យូទ័រ សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ក្រៅពីនេះ ក៏មាន​ការកែលម្អ​និង​ការអភិវឌ្ឍ​បន្ថែមទៀត​នូវ​កម្មវិធី​សាលាក្តី​ទូរ​និម្មិត​។​

​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​ម​.​ត​.​ឯ​.​ច​) បាន​បង្កើត​ឡើងជា​តម្រូវ​ការ​សម្រាប់​ការរៀបចំ ការអនុវត្ត​នូវ​កេរដំណែល និង​ការ​បន្សល់ទុក​រឿងក្តីរ​បស់​សាលាក្តី​ខ្មែរក្រហម​។ ម​.​ត​.​ឯ​.​ច បាន​បង្កើតឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧ មិថុនា ឆ្នាំ​២០១៧​។ នេះ​ជាការ​បញ្ជាក់ របស់់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕




Tag:
 ជំនួយ​
  ច្បាប់​
  តុលាការ​
  មជ្ឈមណ្ឌល​
 ​វិសាមញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com