អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ​មែន​! គ្រាន់តែ​ប្រើ Smart ក៏​អាច​មើល​កម្មវិធី​ទូរទស្សន៍​តាម​ទូរស័ព្ទ ជាមួយ​កម្ម​វី​ធី Splus បាន​យ៉ាង​ងាយ​
08, Nov 2019 , 6:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន ស៊ី​ង​ម៉ឹង ជាមួយ ក្រុមហ៊ុន Smart Axiata ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់ដៃ​អតិថិជន លើ​កម្មវិធី​មើល​ទូរទស្សន៍​តាម​ទូរស័ព្ទដៃ​។ Splus ជា​កម្ម​វី​ធី​ទូរស័ព្ទ​ដ៏​ងាយស្រួល​មួយ សម្រាប់​អ្នក​ចូលចិត្ត​មើល​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ​។ ដោយ​គ្រាន់តែ​ប្រើ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​របស់ Smart លោកអ្នក​ក៏​អាច​ចុះឈ្មោះ ដើម្បី​មើល​ទូរទស្សន៍​បានដែរ​។ Splus អាច​ដំណើរការបាន​លើ ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android​។​

​យើង​ដឹង​ហើយ​ថា ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍ គឺជា​សកម្មភាព​មួយ​ដ៏​ពេញនិយម​បំផុត នាពេល​បច្ចុប្បន្ន ដោយ​យើង​តាមដាន​នៅ​កម្ម​វី​ធី ដែល​យើង​ពេញចិត្ត​ដូចជា កីឡា រឿង​ភាគ ខ្សែភាពយន្ត ឬ​កម្ម​វី​ធី​ល្បីៗ​ជាច្រើន​ទៀត​។ តែ​សព្វថ្ងៃនេះ ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍ មានការ​ផ្លាស់ប្តូរ ពី​ការ​ទស្សនា​នៅ​គេហដ្ឋាន មកជា​ការ​ទស្សនា តាមរយៈ​ទូរស័ព្ទដៃ​វិញ​ម្តង​។ ជាមួយ​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន លោកអ្នក​អាច​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​ទូរទស្សន៍ បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង មិន​ថា​នៅ​គេហដ្ឋាន ឬ នៅ​ទី​សារ​ធារ​ណៈ​ឡើយ​។



​ជាងនេះទៅទៀត ការ​ទស្សនា​ទូរទស្សន៍ តាមរយៈ កម្មវិធី Splus គឺ​កាន់​តែមាន​ភាពងាយស្រួល​ជាង កម្មវិធី​ដទៃទៀត ដោយ​លោកអ្នក​អាច​ទស្សនា​ទូរទស្សន៍​លើ​ទូរស័ព្ទដៃ ជាមួយ​រូបភាព​ច្បាស់​ក​ម្រិ​ត HD និង​ការ​ទស្សនា​ត្រឡប់ក្រោយ​បាន រហូតដល់​៧​ថ្ងៃ មានន័យថា ប្រសិនបើ​លោកអ្នក​ខកខាន មិនបាន​ទស្សនា​កម្ម​វី​ធី​ណាមួយ លោកអ្នក អាច​ចូលក្នុង​កម្ម​វី​ធី Splus រួច​ជ្រើសរើស​ម៉ោង និង​ថ្ងៃ​ដែល​លោកអ្នក​ចង់​ទស្សនា​នោះ ម្តងទៀត​ជាការ​ស្រេច​។​

​ហើយ​កម្មវិធី Splus នេះ ក៏មាន​ការផ្តល់ជូន​ដោយ​ឥតគិតថ្លៃ លើ​ប៉ុស្តិ៍​ជាតិ​មួយចំនួន​ផងដែរ​។ លោកអ្នក អាច​ទាញយក​កម្មវិធី Splus នេះ បាន​ដោយ​គ្រាន់តែ​ចូលទៅ​កាន់ PlayStore សម្រាប់ ប្រព័ន្ធ​ប្រតិបត្តិការ Android ឬ AppStore ប្រព័ន្ធ​ប្រតិបត្តិការ iOS ហើយ​វាយ​ពាក្យ Splus ជាការ​ស្រេច​ដោយ​ឥតគិតថ្លៃ​។​

​សម្រាប់​អតិថិជន​ដែល​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ Smart ទាំងអស់ អាច​ភ្ជាប់​សេវាកម្ម Splus នេះ​បាន ដោយ​គ្រាន់តែ​ភ្ជាប់​គម្រោង​ណាមួយ​ក៏បាន ក្នុងចំណោម​គម្រោង​ទាំងបី ដូចជា​គម្រោង ប៉ុស្តិ៍​ក្នុងស្រុក ប៉ុស្តិ៍​បរទេស និង​ប៉ុស្តិ៍​ភាសា​ចិន ជាមួយ​លក្ខខណ្ឌ​ងាយៗ​។​

​សម្រាប់​គម្រោង និង​វិធី​ភ្ជាប់​មាន​បី​ជម្រើស​សម្រាប់​លោកអ្នក​៖

​ចាំ​អី​ទៀត តោះ !! ចុះឈ្មោះ​គណនី​ជាមួយ Splus តាមរយៈ​ក្រុមហ៊ុន Smart ដោយ​ប្រើ​លេខ​ទូរស័ព្ទ​របស់​អ្នក បន្ទាប់មក​ភ្ជាប់​កញ្ចប់​សេវាកម្ម​ណាមួយ ដែល​អ្នក​ពេញចិត្ត​។ សម្រាប់​ព័ត៌មាន​បន្ថែម 096 666 1888 / 089 966 888 / 023 860 666 ឬ​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង https://smtelemedia.com/internet/solution/12/1 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com