ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួង បញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់អ្នកប្រឆាំង១២នាក់
08, Nov 2019 , 6:19 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង លោក ឡុង រី ស្ថិតក្នុងចំណោមមន្រ្តីអតីតគណបក្សប្រឆាំងទាំង១២រូប ដែលត្រូវក្រសួងការបរទេស បញ្ឈប់សុពលភាពលិខិតឆ្លងដែន
ពីឆ្វេងទៅស្តាំ៖ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង លោក ឡុង រី ស្ថិតក្នុងចំណោមមន្រ្តីអតីតគណបក្សប្រឆាំងទាំង១២រូប ដែលត្រូវក្រសួងការបរទេស បញ្ឈប់សុពលភាពលិខិតឆ្លងដែន
ក្រសួងការបរទេសកម្ពុជា បានដាក់លិខិតទៅកាន់ស្ថានទូតនានាប្រចាំកម្ពុជា ដើម្បីជូនដំណឹងពីការបញ្ចប់សុពលភាពលិខិតឆ្លងដែនធម្មតា (Ordinary Passport) របស់មន្រ្តីអតីតគណបក្សប្រឆាំង១២រូប រួមមាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី លោក សោ ចាន់ដេត  លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា។



លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការជូនដំណឹងអំពីការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីអតីតគណបក្សប្រឆាំងទាំងនេះ ទៅកាន់ស្ថានទូតនានាប្រចាំកម្ពុជា គឺដើម្បីឲ្យស្ថានទូត ជូនដំណឹងបន្ត ទៅកាន់រដ្ឋាភិបាលរបស់គេ។

អ្នកនាំពាក្យរូបនេះ បកស្រាយថា មូលហេតុដែលក្រសួង សម្រេចបញ្ឈប់សុពលភាពលិខិតឆ្លងដែន គឺដោយសារតែអ្នកទាំង១២នោះ គឺជាអ្នកទោស ដែលរត់គេចខ្លួន។ លោក បញ្ជាក់ដូច្នេះថា៖«ពួកគាត់ រត់ចេញទៅក្រៅ [ប្រទេស] មិនអនុវត្តច្បាប់។...យើងលុបចោលទៅ ពួកគាត់ អាចស្រូតត្រឡប់មក [កម្ពុជា] វិញ។ ប្រទេស ដែលពួកគាត់រត់គេចទៅហ្នឹង កាលណាយើង ប្រកាសលុបចោលអ៊ីចឹង គេ មិនអនុញ្ញាតឲ្យនៅប្រទេសគេទេ។ មានន័យថា ពួកគាត់ នៅ គឺខុសច្បាប់ហើយ»៕

Tag:
 មន្រ្តីបក្សប្រឆាំង
  បញ្ឈប់លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com