ជាតិ
សេដ្ឋកិច្ច
កម្ពុជាប្រកាសឲ្យប្រើច្បាប់ពាណិជ្ជកម្មតាមអនឡាញ
× ភ្នំពេញ៖ កម្ពុជាប្រកាសឲ្យប្រើច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈព្រះរាជក្រមរបស់ព្រះមហាក្សត្រ។
ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន ១២ជំពូក និង ៦៧មាត្រា។ ច្បាប់នេះត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ហើយមាត្រា៦៧បានចែងថា«ក្រោយចូលជាធរមាន ច្បាប់នេះត្រូវផ្សព្វផ្សាយរយៈពេល៦ខែ ទើបអនុវត្ត»។
ជាគោលការណ៍ ច្បាប់មួយត្រូវចូលជាធរមាននៅរយៈពេល២០ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីព្រះមហាក្សត្រប្រកាសឲ្យប្រើ។ ដូចនេះច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅទូទាំងប្រទេស ក្នុងពេល ៦ខែនិង២០ថ្ងៃក្រោយថ្ងៃប្រកាសឲ្យប្រើ។
ច្បាប់ E-Commerce នេះ មានគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏ដូចជាជាមួយអន្តរជាតិ។ មាត្រា១ចែងទៀតថា ច្បាប់នេះមានគោលបំណងបង្កើតភាពប្រាកដប្រជាផ្នែគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី តាមប្រព័ន្ធអេឡិចត្រូនិក។
ដោយឡែក ព្រះមហាក្សត្របានប្រកាសឲ្យប្រើច្បាប់មួយទៀតផងដែរ នោះគឺច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ច្បាប់នេះមាន១១ជំពូក និង៥១មាត្រា ត្រូវបានប្រកាសឲ្យប្រើ នៅថ្ងៃទី២ខែវិច្ឆិកា ដែលមានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ច្បាប់នេះត្រូវចូលជាធរមានភ្លាម ដោយត្រូវប្រកាសជាប្រញាប់៕
គេអាចទាញយកច្បាប់ទាំងពីរនេះតាមរយៈ
Tag:
ច្បាប់ពាណិជ្ជកម្មតាមអនឡាញ
E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com