ជាតិ
កូន​ក្រពើ​ដែល​ព្រលែង​ក្នុង​ទឹក​ក​សិន្ធុ​អង្គរ ត្រូវ​ពលរដ្ឋ​ប្រទះឃើញ និង​ចាប់​ប្រគល់​ឲ្យ​អាជ្ញាធរ​
08, Nov 2019 , 7:05 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara Authority
រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara Authority
សៀមរាប​៖ កូន​ក្រពើ​ដែល​ត្រូវបាន​គេ​យកទៅ​ព្រលែង ក្នុង​ទឹក​ក​សិន្ធុ​អង្គរវត្ត ត្រូវបាន​រកឃើញ​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​៨ វិច្ឆិកា​។ លោក ឡុង កុសល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បុរស​ម្នាក់​ដែល​កំពុង​ដើរ​ហាត់ប្រាណ​នៅតាម​បណ្ដោយ​ក​សិន្ធុ​អង្គរវត្ត បាន​ប្រទះឃើញ​កូន​ក្រពើ​អណ្ដែត​ក្នុង​ទឹក និង​បាន​ចុះ​ចាប់​កូន​ក្រពើ​នោះ​ដល់​អាជ្ញាធរ​។ លោក​បន្ថែមថា សកម្មភាព​ចាប់​កូន​ក្រពើ​នោះ​មាន​ប្រជាពលរដ្ឋ​ច្រើន​ទៀត​បានឃើញ ក៏ដូចជា​កម្លាំង​នគរបាល​បេតិកភណ្ឌ​នៅ​ទី​នោះដែរ​។ លោក ឡុង កុសល​ប្រាប់ថា មន្ដ្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ខេត្ត បានមក​ទ​ទួ​កកូន​ក្រពើ​នោះ​ទៅ​រក្សាទុក​ហើយ​ដែរ​។​




អត្ថបទទាក់ទង


​សាធារណជន​បាន​រិះគន់ និង​ហួសចិត្ត​ជាខ្លាំង បន្ទាប់ពី​លោកស្រី ហ៊ុន ស៊ី​ណាត បាន​យក​កូន​ក្រពើ​មួយ​ក្បាល​ទៅ​លែង​ក្នុង​ទឹក​ក​សិន្ធុ​អង្គរវត្ត​។ ប្រជាពលរដ្ឋ​បារម្ភ​ចំពោះ​ក្រពើ​នេះ​នៅពេល​អនាគត ហើយ​ថា​អាជ្ញាធរ​មិនគួរ​ឱ្យមាន​ករណីនេះ​ទេ​៕






© រក្សាសិទ្ធិដោយ thmeythmey.com