រថយន្ត​ធំ​គ្រប់​ប្រភេទ ត្រូវបាន​ហាម​ចូល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​៩ វិច្ឆិកា​
ជាតិ
រថយន្ត​ធំ​គ្រប់​ប្រភេទ ត្រូវបាន​ហាម​ចូល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​៩ វិច្ឆិកា​
09, Nov 2019 , 9:06 am        
រូបភាព
​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​នេះ អាជ្ញាធរ​បានដាក់​គោលដៅ​ត្រួតពិនិត្យ​នៅតាម​ផ្លូវ​មួយចំនួន ដែល​ឆ្ពោះទៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ស្ថិត​នៅជាប់​ព្រំប្រទល់​ប្រទេស​ថៃ​។ អ្នកសារព័ត៌មាន​ថ្មីៗ ដែល​បានធ្វើ​ដំណើរ​ទៅយក​ព័ត៌មាន​នៅ​ទីនោះ បាន​រាយការណ៍​មក​ថា រថយន្ត​ធំៗ​គ្រប់​ប្រភេទ ត្រូវបាន​អាជ្ញាធរ ហាម​មិន​ឱ្យចូល​ក្រុង​នោះទេ​នៅពេល​ព្រឹក រហូតដល់​ម៉ោង​១​រសៀល ទើប​អាជ្ញាធរ​អនុញ្ញាតឱ្យ​ដំណើរការ​វិញ​ជាធម្មតា​។​

 
​អ្នកសារព័ត៌មាន​ថ្មីៗ រាយការណ៍​ទៀតថា រថយន្ត​ដែល​ធ្វើដំណើរ​ទៅ​ទីក្រុង​ខេត្តបន្ទាយមានជ័យ ត្រូវ​ស្ថិតនៅក្នុង​ក្រោម​ការត្រួតពិនិត្យ​របស់​អាជ្ញាធរ​ជានិច្ច​។ ដោយឡែក​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​វិញ​នោះ គឺមាន​ការបើក​ច្រក​ឱ្យពលរដ្ឋចេញ​-​ចូល​ ដោយថ្មើរជើង ក្រោម​ក្រសែភ្នែក​ត្រួតពិនិត្យ​របស់​កងកម្លាំង និង​សមត្ថកិច្ច ដែល​ប្រចាំការ​ត្រួតពិនិត្យ​នៅ​ច្រកព្រំដែន​នេះ​។ ចំណែករថយន្តចូលមកកម្ពុជា ពីខាងភាគីថៃនោះ ក៏ត្រូវបានហាមឃាត់ដែរ​។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
 










Tag:
 ប៉ោយប៉ែត​
  ៩ វិច្ឆិកា​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com