បំបាត់​អាកា​រៈ​ក្ដៅខ្លួន​ឆាប់រហ័ស ជាមួយ​តែ​រុក្ខជាតិ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បំបាត់​អាកា​រៈ​ក្ដៅខ្លួន​ឆាប់រហ័ស ជាមួយ​តែ​រុក្ខជាតិ​ទាំងនេះ​
09, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចង់​បំបាត់​អាកា​រៈ​ក្ដៅខ្លួន​ដោយ​មិនចាំបាច់​លេបថ្នាំ​មែន​ទេ​? មិន​ពិបាក​ឡើយ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​រុក្ខជាតិ​មួយចំនួន​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​តែ​រុក្ខជាតិ​ដែលមាន​លក្ខណៈសម្បត្តិ​ព្យាបាល​អាកា​រៈ​ក្ដៅខ្លួន ៖
 
១. តែ​ខ្ញី​

​ក្រៅពី​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ចង្អោរ​ចង់​ក្អួត និង​ក្អួត​ហើយ​នោះ ការទទួល​ទាន​តែ​ខ្ញី​ក៏​ជួយ​បំបាត់​អាកា​រៈ​ក្ដៅខ្លួន​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ នេះ​គឺ​ដោយសារតែ “​តែ​ខ្ញី​” ជួយ​ប្រយុទ្ធប្រឆាំង​ការឆ្លង​មេរោគ ក៏ដូចជា​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​
 
២. តែ​ជី​អង្កាម​

​ក៏​ដូចនឹង​តែ​ខ្ញី​ដែរ តែ​ជី​អង្កាម​មាន​ប្រសិទ្ធភាព​បន្ថយកម្ដៅ​រាងកាយ​ដោយ​ទប់ទល់​ប្រឆាំង​ការឆ្លង​មេរោគ​។ តែ​ជី​អង្កាម​ក៏មាន​លក្ខណៈសម្បត្តិ​ជួយ​ឱ្យ​ត្រជាក់​ផងដែរ​។​
 
៣. តែ​ផ្កា Chamomile

​ក្រៅពី​ជួយ​ឱ្យ​គេង​លក់​ស្រួល កាត់បន្ថយ​ស្ត្រេ​ស និង​បញ្ហា​ថប់​អារម្មណ៍​ហើយ​នោះ តែ​ផ្កា Chamomile ក៏​អាច​បំបាត់​អាកា​រៈ​ក្ដៅខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​។ ដូច្នេះ​ប្រសិនបើ​ជួបប្រទះ​ជំងឺ​គ្រុនក្ដៅ ឬ​អាកា​រៈ​ក្ដៅខ្លួន ចូរ​ឆុងតែ​ផ្កា Chamomile ទទួលទាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com