កំណាព្យ
ជាតិ
កុំ​ភ្លេច​សួរ​ខ្លួនឯង មុន​ថ្លែង​បន្ទោស​សង្គម​!
09, Nov 2019 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ


បទ ព្រហ្មគីតិ​
 
​សំណួរ​ពេញនិយម​ ​តើ​សង្គម​ជួយ​អ្វីខ្លះ​
​ភាគច្រើន​ទាំង​ក្មេង​ចាស់​ ​        កម្រ​ណាស់​សួរ​ខ្លួនឯង​។​
​បានធ្វើ​អ្វីខ្លះ​ដែរ​ ​        ដើម្បី​ខ្មែរ​ឃើញជាក់ស្តែង​
​ក្រៅពី​អួត​សម្ញែង​ ​        ឲ្យ​គេឯង​កោតសរសើរ​។​
​ខ្លះ​បាន​ត្រឹម​ទ្រឹស្តី​ ​        អាង​មាន​ថ្វីមាត់​គ្រាន់បើ​
​មើល​គេ​ទាប​មិន​ស្មើ​ ​ពើងទ្រូង​ដើរ​ដៀល​ឌឺដង​។​
​បន្ទោស​តែ​សង្គម​ ​       ទំនេរ​ជុំ​លេងបៀ​តង​
​ចាក់​ឆ្នោត​ល្បែងស៊ីសង​ ​       ស្រែ​ភូមិ​ផង​ដាក់បញ្ចាំ​។​
​បំណុល​ដល់​វ័ណ្ឌក​ ​        ធ្លាក់ខ្លួន​ក្រ​គ្រួសារ​ស្រាំ​
​ដី​សល់​មិន​ខ្វល់​ដាំ​ ​       ដាក់បញ្ចាំ​បង្ហើយដៃ​។​
​ជំនាញ​មិន​ប្រឹង​ចាប់​ ​        ខ្លះ​ចំណាប់​តែ​កាប់​វ៉ៃ​
​ស្រវឹង​មិន​លស់​ថ្ងៃ ​      មិន​ប្រឹង​ច្នៃ​ឲ្យ​ខ្លួន​ខ្លាំង​។​
​ដល់ពេល​សួរ​សំណួរ​ ​ទោះ​ក្នុង​ជួរ​ស្រប​ប្រឆាំង​
​ធ្វើ​ម្តេច​ឲ្យ​ជាតិ​ខ្លាំង​ ​រួម​កម្លាំង​គ្នា​បាន​អត់​?

© រក្សាសិទ្ធិដោយ thmeythmey.com