ជាតិ
សមត្ថកិច្ច រឹតបន្តឹង​ការឆ្លង​ដែន​ចូល​ថៃ តាម​ច្រក​ប៉ោយប៉ែត
09, Nov 2019 , 10:12 am        
រូបភាព
​បន្ទាយមានជ័យ​៖ ច្រកព្រំដែន​ប៉ោយប៉ែត ចាប់ផ្ដើម​រឹតបន្តឹង​! អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ ដែល​បាន​ទៅយក​ព័ត៌មាន​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នោះ បាន​រាយការណ៍​មក​ថា សមត្ថកិច្ច បានត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដែលមាន​បំណង​ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ​។​


 
​អ្នកសារព័ត៌មាន​ថ្មីៗ បាន​ដែល​ចុះ​ផ្ដិត​ទិដ្ឋភាព​នៅ​ទីនោះ បាន​រាយការណ៍​ទៀតថា សមត្ថកិច្ច បានអនុញ្ញាត​ឱ្យតែ​បុគ្គលិកកាស៊ីណូ សណ្ឋាគារ និង​ពលរដ្ឋ​រកស៊ី​នៅក្នុង​ផ្សារ​រុង​ក្លឿនៃប្រទេស​ថៃ ដែល​ពួកគេ​មាន​កាត​សម្គាល់​ខ្លួន​ប៉ុណ្ណោះ​។ ចំណែក​ពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​ចង់​ឆ្លង​ចូល​ទឹកដី​ថៃ មិន​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​នោះទេ​។ បើតាមអ្នកសារព័ត៌មានថ្មីៗ ខាងភាគីថៃ ក៏មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ឆ្លងចូលមកកម្ពុជាដែរ លើកលែងតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះ។ 
 








Tag:
 ប៉ោយប៉ែត​
  ភ្ញៀវទេសចរ​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com