អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន TinhTinh រៀបចំ​កម្មវិធី​ដាក់លក់​ផលិតផល​ផ្ទាល់ សម្រាប់​ការបញ្ជាទិញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (​អ៊ី​ខម​មឺ​ស​) លើកដំបូង​នៅ​កម្ពុជា​ក្នុងឱកាស​បុណ្យអុំទូក​នេះ​
09, Nov 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​របស់​អតិថិជន​កន្លងមក ស្របទៅនឹង​គោលបំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​នូវ​ភាព​រីករាយ​ដល់​ប្រជាជន​កម្ពុជា ចំពោះ​ការ​ជាវ​ផលិតផល​ផ្ទាល់ ដោយ​ការបញ្ជាទិញ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដូច​បណ្តា​ប្រទេស​ដទៃទៀត ក្នុងអំឡុងពេល​បុណ្យអុំទូក​នេះ ពោល​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ TinhTinh បានរៀបចំ​កម្មវិធី​ទិញ​ផលិតផល​ដោយផ្ទាល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
 
​ក្នុងឱកាស​នេះ ក្រុមហ៊ុន TinhTinh អះអាងថា ក្រុមហ៊ុន​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ១០ ម៉ឺន​ដុល្លារ​អាមេរិក ជា​កាដូ​ជូន​ដល់​អតិថិជន​។ 
 


​កាដូ​ទាំងនោះ រួមមាន​៖
 
១. ការបញ្ជាទិញ​ដោយ​ឥតគិតថ្លៃ​៖ នៅពេល​អតិថិជន ជាវ​ផលិតផល​ក្រោយ​ការចុះឈ្មោះ នៅក្នុង​កម្មវិធី TinhTinh ពួកគេ​នឹងមាន​ឱកាស ក្លាយ​ម្ចាស់​រង្វាន់​នៃ​«​ចំនួន​ទឹកប្រាក់ ១០០ ភាគរយ នៃ​ការបញ្ជាទិញ​ត្រលប់​ទៅវិញ​»​។ អតិថិជន​ដែល​នឹង​ក្លាយជា​ម្ចាស់​រង្វាន់​នោះ នឹងត្រូវ​រៀបចំ និង​ជ្រើសរើស​ឡើង​ដោយ ក្រុមការងារ TinhTinh ផ្ទាល់​។ ជា​រៀងរាល់ថ្ងៃ ចំនួន​អ្នកឈ្នះ​មាន​ចំនួន ៥០ នាក់​ហើយ នឹងត្រូវ​ប្រកាស​ដោយ​ឌី​ជេ​របស់​យើង​។​
 
​កំនត់សម្គាល់​: សម្រាប់តែ​ការបញ្ជាទិញ (​នៅ​ស្តង់​និង​គេហទំព័រ​) ដែល​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ខែវិច្ឆិកា​ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា​។​
 
២. ការបញ្ចុះ​តំលៃ​ពិសេស​៖ ប្រូ​ម៉ូ​សិន​រហូតដល់ ៩០% ដែលមាន​ការចូលរួម​ដាក់លក់ ពី​ផលិតផល​ម៉ាក់​ល្បីៗ​ក្នុងស្រុក រួមមាន​ពី​ក្រុមហ៊ុន Midea, , Chiaus, CDF, XiaoMi, Wing និង  ZTO៕



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com