ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
តើ​អំបុក​មាន​ប្រវត្តិ​ដូចម្តេច​? គេ​ដាល់អំបុក​ដោយ​រៀប​ណា​?
09, Nov 2019 , 3:22 pm        
រូបភាព
ភ្នំពេញ​៖ លោក ញ៉ោ​ញ ឃ្លី មន្ត្រី​របស់​មន្ទីរ​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ បាន​ពន្យល់​នៅក្នុង​កម្មវិធី​ពិសាអំបុក​សាមគ្គី​ការពារជាតិ នៅ​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៩ នេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា អំបុក​ គឺ​ពាក់ព័ន្ធ​នឹង​កងទ័ពជើងទឹក​រប​ស់​ខ្មែរ​តាំងពី​សម័យ​ដើម​មក ដោយសារ​អំបុក​អាច​ទុក​បាន​រយៈពេល​យូរថ្ងៃ ទើប​គេ​យក​អំបុក​នេះ​ធ្វើជា​ស្បៀង​ស​ម្រាប់​កងទ័ព​។ លោក ញ៉ោ​ញ ឃ្លី បាន​រៀបរាប់​ពី​របៀប​ធ្វើ​អំបុក ដូច្នេះ​ថា ដំណាក់កាល​ទីមួយ គេ​ត្រូវ​ច្រូតស្រូវ រួច​យក​ស្រូវ​មក​បោក ហើយ​ត្រូវ​រោយស្រូវ​ឲ្យ​ស្អាត ទើប​គេ​យក​ស្រូវ​ដែល​រោយ​ហើយ​ទៅ​ត្រាំ​រយៈពេល​មួយ​យប់ បន្ទាប់មក​គេ​យក​ស្រូវ​ទៅ​លីង ដើម្បី​យកមក​បុក រួច​ទើប​គេ​យក​អំបុក​នោះមក​អុំ​ឲ្យ​បាន​ស្អា​ត គឺជា​ការ​ស្រេច​។ សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ដូ​តទៅ​៖






























© រក្សាសិទ្ធិដោយ thmeythmey.com