ជាតិ
Reuters៖ លោក សម រង្ស៊ី បានមក​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ហើយ
09, Nov 2019 , 3:36 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលចេញដំណើរពីអាកាសយានដ្ឋាន  Roissy-Charles de Gaulle ប្រទេសបារាំង។ រូបថត AFP
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលចេញដំណើរពីអាកាសយានដ្ឋាន Roissy-Charles de Gaulle ប្រទេសបារាំង។ រូបថត AFP
​ភ្នំពេញ​៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានមក​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ហើយ នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​



«​ខ្ញុំ​មិនដឹងថា វា​(​ការស្វាគមន៍​របស់​ម៉ាឡេស៊ី​) អាចជា​កម្រាលព្រំ ឬក៏​ខ្នោះដៃទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​ឆ្លើយតប​សំនួរ​សារព័ត៌មាន Reuters ពី​ការស្វាគមន៍​របស់​ម៉ាឡេស៊ី​។ លោក សម រង្ស៊ី បាន​ចាក​ចេញពី​ទឹកដី​បារាំង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា មួយថ្ងៃ​ក្រោយ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឡើង​យន្តហោះ​ក្រុមហ៊ុន​ថៃ Thai Airway ។​
 
​ក្រោយ​ក្រុមហ៊ុន Thai Airway បដិសេធ​ដំណើរ​ខ្លួន​នេះ លោក សម រង្ស៊ី នៅតែ​ប្រកាស​ជំហរ​ថា ខ្លួន​នឹង​ត្រឡប់មក​ប្រទេស​ដទៃទៀត នៅក្នុង​តំបន់​អាស៊ាន ក្រៅពី​ប្រទេស​ថៃ តាមរយៈ​ជើងហោះហើរ​ផ្សេងៗ​។​

© រក្សាសិទ្ធិដោយ thmeythmey.com