ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យអុំទូក
អាជ្ញាធរ​អប្សរា រៀបចំ​ពិធី​អកអំបុក ផ្សព្វផ្សាយ​វប្បធម៌​ដល់​ទេសចរ​
09, Nov 2019 , 7:19 pm        
រូបភាព
​សៀមរាប​៖ នៅ​ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន បានរៀបចំ​កម្មវិធី​បួងសួង​សុំ​សេចក្ដីសុខ បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​បរិវេណ​មុខ​ព្រះ​លានជល់ដំរី​។ ពិធី​នេះ ក៏មាន​ការ សកម្មភាព​ច្រូតស្រូវ លីង​ស្រូវ បុកស្រូវ និង​ធ្វើ​អំបុក​ដោយផ្ទាល់​ផងដែរ​។ ដោយឡែក​ពិធីបួងសួង នឹងមាន​ព្រះសង្ឃ ប្រមាណ​៥០០​អង្គ​ចូលរួម ដោយ​និមន្ត​មកពី​៥៩​ប្រទេស និង​មាន​ពុទ្ធបរិស័ទ​ប្រមាណ​២​ពាន់​នាក់​។ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានឱ្យដឹងថា ពិធី​ជា​លើកដំបូង​នៅពេលនេះ​គឺ​ដើម្បី​បង្ហាញ​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដល់​ទេសចរ​ជាតិ និង​អន្ដរជាតិ ក៏ដូចជា​បង្ហាញ​ពី​ស្មារតី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំងមូល​។

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកដឹកនាំ​រៀបចំ​ពិធី​នេះ​ដូចតទៅ​៖














Tag:
 អកអំបុក​
  អាជ្ញាធរ​ជាតិ​អប្សរា​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com