ជាតិ
បុណ្យអុំទូក
សង្គមជាតិ
អុំទូក​៖​អាជ្ញាធរ​ដាក់​លេខ​ទូរ​សព្ទ​សម្រាប់​ឲ្យ​ពលរដ្ឋ​ទាក់ទង បើ​ជួប​បទល្មើស និង​វង្វេង​ក្រុមគ្រួសារ​
10, Nov 2019 , 8:59 am        
រូបភាព
ទិដ្ឋភាពប្រជាពលរដ្ឋ​ដែល​ដើរកម្សាន្ត​នៅ​ពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប កាលពី​ឆ្នាំ​២០១៨
ទិដ្ឋភាពប្រជាពលរដ្ឋ​ដែល​ដើរកម្សាន្ត​នៅ​ពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប កាលពី​ឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​បានប្រកាស​លេខ​ទូរ​សព្ទ​របស់​ក្រុមការងារ​ខ្លួន សម្រាប់​ឲ្យ​ពលរដ្ឋ​ទាក់ទង ពេល​ជួប​បទល្មើស​ផ្សេងៗ និង​វង្វេង​ក្រុមគ្រួសារ ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​នៅ​ក្នុងឱកាស​បុណ្យអុំទូក​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។


 
​ចំពោះ​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ផ្សេងៗ ឬក៏​ប្រទះឃើញ​មាន​បុគ្គល​ណា​ម្នាក់​ជួប​បញ្ហា  ដែល​ទាក់ទង​នឹង ការ​លួច ឆក់ លូក​ហោប៉ៅ ឬ​វង្វេង បាត់​ក្រុមគ្រួសារ សូម​ទាក់ទង​ទៅ​ក្រុមការងារ​ដែល​ចល័ត​នៅតាម​គោលដៅ​សំខាន់​ចំនួន ៩​កន្លែង​។ សម្រាប់​នៅ​ទីតាំង​វាល​ព្រះមេរុ​ហ៍ សូម​ទាក់ទង​ទៅ​លេខ ០១២ ៨២២ ៨២២/០១២ ៧៥៥ ៥៥៩/ ០១២ ៤៥៥ ៦៩៥/ ០៨៥ ៤៤៤ ៥៤៧​។ 
 
​សម្រាប់​នៅ​ទី​តាំងពី​គល់ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ រហូតដល់​វិថី​រដ្ឋសភា សូម​ទាក់ទង​ទៅ​លេខ ០១៧ ៧៥៦ ៧៨៩/ ០១៨ ៨០៧ ៨៨៨៨/ ០១២ ៨៧១ ០៩៩​។ គោលដៅ​នៅ​កោះ​ពេជ្រ សូម​ទាក់ទង​ទៅ​លេខ ០១២ ៩៦៦ ៤៩៩/ ០១២ ៨១៨ ១៨១/ ០១១ ៣៦៨ ៩៦៨​។ ចំពោះ​គោលដៅ​ពី​ច្រាំងទន្លេ ផ្លូវ​១៧៨ រហូតដល់​ផ្លូវ​លេខ​៥ និង​ផ្លូវ​១៣០ សូម​ទាក់ទង​ទៅ​លេខ ០១២ ៨០០ ១៩៧/០១២ ៨៣៥ ៦៦៦/០១២ ៩១៦ ២០៨​។ 
 
០១២ ៧៧៧ ៧១៥/០១៧ ៣១១ ៦៦៦/ ០៩៥ ៥០៩ ០៩៥ ចំពោះ​ទីតាំងនៅ​ក្បាលជ្រោយ មុខ​ព្រះបរមរាជវាំង​។ គោលដៅ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ សូម​ទាក់ទង​ទៅ​លេខ ០១២ ៧៣៧ ៦៦៣/០១២ ៩២៩ ៩៣៩/០១២ ៨៧៧ ១២០​។ 
 
​ពី​ជ្រោយចង្វារ ដល់​កោះ​ពេជ្រ សូម​ទាក់ទង​ទៅ​លេខ ០១២ ៨៧៧ ២៣៦/០១១ ៨៧២ ៨១៣/០១២ ៩៣០ ៧៦៤​។ រីឯ​ទីតាំង​ជ្រោយចង្វារ​ត្រើយ​ខាងកើត តំបន់​អភិវឌ្ឍន៍ 0CIC សូម​ទាក់ទង​ទៅ​លេខ ០១២ ៦៥៨ ២៨៣/០១៧ ៧៣៥ ៧៧៧/០៩៥ ៦៧៦ ៧៤៧៕ 
 

Tag:
 អុំទូក​
 ​អាជ្ញាធរ​
 ​លេខ​ទូរ​សព្ទ​
 ​មនុស្ស​
 ​បុណ្យជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com