ជាតិ
បុណ្យអុំទូក
វីដេអូ
មកអុំលើកដំបូង តែក្រុមទូក«ង» លោក ផុន ស៊ីណា រំពឹងឈ្នះដោយប្រើយុទ្ធសាស្ត្ររបស់ខ្លួន
× ភ្នំពេញ៖ ទូក«ង»ខ្នាតអន្តរជាតិ ចំណុះ២២នាក់ ឈ្មោះ «ក្រុមការងារសម្របសម្រួលយុវជនខេត្តព្រៃវែង» មកពីស្រុកពោធិ៍រៀង ខេត្តព្រៃវែង ទើបមកអុំទូកនៅរាជធានីភ្នំពេញលើកទី១។ ទូក«ង»នេះ មានក្ដីសង្ឃឹម ៧០ភាគរយ នឹងទទួលបានជោគជ័យ បើទោះបីទើបតែចូលរួមលើកដំបូងក៏ដោយ។ លោក ផុន ស៊ីណា ដែលជាប្រធានក្រុមកីឡាករអុំទូក បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា៖ «នេះជាលើកទី១ ដែលមកអុំនៅភ្នំពេញ ព្រោះទូកនេះ ទើបតែធ្វើថ្មី។ ខ្ញុំមានអារម្មណ៍សប្បាយលាយភ័យ ហើយសង្ឃឹម៧០ភាគរយ យកជ័យជម្នះជូនអ្នកស្រុកភូមិ»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ផុន ស៊ីណា កីឡាករប្រណាំងទូកដូចតទៅ៖
សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី១០-១២ ខែវិច្ឆិកានេះ មានទូក«ង» ចំនួន ២៩៧ទូក ដែលមានចំណុះទូកសរុបជិត២ម៉ឺននាក់។ ក្នុងចំណោមទូក ២៩៧ទូក មានទូកអុំផ្នែកបុរសចំនួន១៦៧ទូក , ទូកអុំនារីមាន១ទូក ទូកចែវបុរសមាន៣០ទូក ទូកចែវនារីចំនួន២ទូក និងទូកអន្តរជាតិចំនួន ៩៥ ក្នុងនោះមានទូកនារីចំនួន២ទូក៕
© រក្សាសិទ្ធិដោយ thmeythmey.com