ជាតិ
បុណ្យអុំទូក
វីដេអូ
«​ដើម​គគីរ​» ជា​ឈើ​ប្រណីត​សម្រាប់ធ្វើ​ទូក តែ​ពិបាក​រក​ទិញ​
09, Nov 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម​គគីរ ជា​ឈើ​ល្អ​ដែល​ត្រូវបាន​គេ​ជ្រើសរើស​មក​ធ្វើ​ទូក​។ មូលហេតុ​ដែល​គេ យក​ឈើ​គគីរ​មក​ធ្វើ​ទូក ដោយសារតែ​ឈើ​គគីរ​ធន់​នឹង​ទឹក រឹងមាំ ប្រើប្រាស់​បានយូរ និង​ជួយ​រុយ​ល្បឿន​លើ​លឿន​។ នេះ​បើតាម​លោក សួន អ៊ួ​ន អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក «​ង​» ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង​។​


 
​ឈើ​គគីរ និង​ស្រឡៅ ជា​ឈើ​ដែល​គេ​ពេញនិយម​យកមក​ធ្វើ​ទូក​។ លោក សួន អ៊ួ​ន អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក «​ង​» ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​មានតែ​គគីរ​ទេ ដែល​ប្រើការ​បាន​អាយុ​វែង​។ ហើយ​សាច់​ទូក ធ្វើ​ពី​ឈើ​គគីរ និង​ច្រវា​, ខ្ទង់ ធ្វើ​ពី​ឈើ​ស្រឡៅ​»​។ លោក សួន អ៊ួ​ន បន្តថា ការយក​ឈើ​គគីរ​នេះ មាន​ផល​លំបាក ដោយសារតែ​ត្រូវធ្វើ​ដំណើរ​ទៅរក​នៅ​ព្រៃភ្នំ និង​ការធ្វើ​លិខិត​ស្នើសុំ​ត្រឹមត្រូវ​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សួន អ៊ួ​ន អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក «​ង​» ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង​ដូចតទៅ​៖ 

 
 
​អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក «​ង​» រូបនេះ អះអាងថា ក្នុង​ទូក​នីមួយៗ ចំណាយ​ថវិកា រាប់ពាន់ ហើយ​ទូក​ខ្លះ ចំណាយ​រាប់ម៉ឺន​ដុ​លា្ល​រ​ក៏មាន​។ បើតាម​លោក សួន អ៊ួ​ន ទោះបី​មាន​ឈើ​គគីរ​ល្អ​ក៏ដោយ តែ​គេ​ក៏ត្រូវ​ការ​ជាង​ធ្វើ​ទូក ដែលមាន​ថ្វីដៃ​ពូកែ​ផងដែរ​៕ 













Tag:
 ដើម​គគីរ​
  ទូក​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com