ជាតិ
បុណ្យអុំទូក
វីដេអូ
អ្វី​ជា​តួនាទី​របស់​គណៈកម្មកា​រដឹក​នាំ​ទូក​ដែល​ត្រូវ​ប្រតិបត្តិ ពេល​មក​ប្រណាំងទូក​?
10, Nov 2019 , 12:32 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​ដឹកនាំ​ទូក នៅក្នុង​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​តួនាទី​ច្រើន ត្រូវ​ប្រតិបត្តិ និង​ដឹកនាំ​កីឡាករ ដែលជា​ចំណុះ​ទូក​។ បើតាម​លោក ស៊ុន រី អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក «​ង​» ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង តួនាទី​របស់​គណៈកម្មកា​រ​មានដូចជា​៖ «​គណៈកម្មការ​ទូក គឺ​ត្រូវ​គ្រប់គ្រង​ចំណុះ​ទូក មើល​ខុសត្រូវ​លើ​ការហូបចុក បញ្ហា​សុខភាព និង​ត្រូវធ្វើ​ឲ្យ​កីឡាករ​សហការគ្នា​រវាង​កីឡាករ និង​កីឡាករ​»​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ស៊ុន រី ជា​អនុប្រធាន​គណៈកម្មការ​ដឹកនាំ​ទូក «​ង​» ក្រុមការងារ​សម្របសម្រួល​យុវជន​ខេត្តព្រៃវែង​ដូចតទៅ​៖ 

 
 
​លោក ស៊ុន រី ជា​អតីត​កីឡាករ​អុំទូក កាលពីដើមឆ្នាំ​២០០២ ហើយ​បច្ចុប្បន្ន​បុរស​វ័យ​ជ​តិ​៦០​ឆ្នាំនេះ ជា​អនុប្រធាន​គណៈកម្មការ​ដឹកនាំ​ទូក​ពី​ខេត្តព្រៃវែង មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​។ លោក ស៊ុន រី ដែល​ដឹកនាំ​ចំណុះ​ទូក​មកពី​ខេត្តព្រៃវែង ចង់បាន​ភាពជោគជ័យ​ទៅកាន់​ភូមិ​ស្រុក​វិញ​។ 
 
​អនុប្រធាន​គណៈកម្មកា​រដឹក​នាំ​ទូក​ពី​ខេត្តព្រៃវែង​រូបនេះ បញ្ជាក់ថា មុននឹង​ចេញដំណើរ​ទៅ​ប្រកួត គឺ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្លាំង ដោយ​មិនអាច​ដើរចោល​ទូក​បាន​នោះទេ​។ « ព្រលឹម​ឡើង ចាប់ផ្ដើម​មើល​ខាង​ចន្ទល់ មើល​ច្រវា​។ ថា​តើ​ច្រវា​យើង​មាន​បញ្ហា ឬ​យ៉ាងម៉េច ឬ​ច្រវា​យើង​បាក់ យើង​ត្រូវ​ប្ដូរ ចឹ​ង​ច្រវា​យើង ត្រូវតែ​ត្រៀម​ទុក​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ស៊ុន រី​។ 
 
​សូមបញ្ជាក់ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា​នេះ មាន​ទូក​«​ង​» ចំនួន ២៩៧​ទូក ដែលមាន​ចំណុះ​ទូក​សរុប​ជិត​២​ម៉ឺន​នាក់​។ ក្នុងចំណោម​ទូក ២៩៧​ទូក មាន​ទូក​អុំ​ផ្នែក​បុរស​ចំនួន​១៦៧​ទូក , ទូក​អុំ​នារី​មាន​១​ទូក ទូក​ចែវ​បុរស​មាន​៣០​ទូក ទូក​ចែវ​នារី​ចំនួន​២​ទូក និង​ទូក​អន្តរជាតិ​ចំនួន ៩៥ ក្នុងនោះ​មាន​ទូក​នារី​ចំនួន​២​ទូក​៕ 

Tag:
 ទូក​
  គណៈកម្មការ​
© រក្សាសិទ្ធិដោយ thmeythmey.com