ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​រាល់ថ្ងៃ បើសិនជា​ចង់បាន​សុខភាព​កាន់តែ​ល្អ​បរិបូរណ៍​
10, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​អាហារ​ដែល​មនុស្ស​យើង​ញ៉ាំ​គឺ​ពោរពេញ​ទៅដោយ​ធាតុ​ផ្សំ​ដែល​ច្រើនតែ​ធ្វើ​ឲ្យ​សុខភាព​កាន់តែ​ដុនដាប ឬ​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​ច្រើន​ទៀតផង​។ ផ្ទុយទៅវិញ អាហារ​ដែល​អ្នក​គួរ​ញ៉ាំ​រាល់ថ្ងៃ​ត្រូវតែ​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដូចជា វីតាមីន ជាតិ​រ៉ែ អង់​ទី​អុកស៊ីដ​ង់ Phytochemical អង់ស៊ីម ព្រោះ​វា​នឹង​ជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ ហើយក៏​ជួយផ្តល់​គុណភាព​ជីវិត​បាន​ពេញលេញ​ផងដែរ​។​


 
​អាហារ​ដែល​អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​រាល់​ថ្ងៃនោះ​មានដូចជា​៖
 
•​ ​តែ​បៃតង​មាន​សមត្ថភាព​ទប់ស្កាត់​ការកើត​ជំងឺ និង​សម្រក​ទម្ងន់​បាន​ទៀត​
•​ ​ផ្លែ​អាល​ម៉ុ​ន​មាន​សារធាតុ Oleic Acid ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង និង​ជំរុញ​ដល់​ការចងចាំ​
•​ ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាចជួយ​បង្ការ​ជំងឺ​បេះដូង និង​មហារីក​បាន​
•​ ​ម្ទេស​ប្លោក ផ្ទុក​ទៅដោយ​វីតាមីន C និង E ដែល​វា​ទាំងពីរ​នេះ​អាចជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ​បាន​
•​ ​ទឹកដោះគោ​យ៉ា​អួ​មាន​ជាតិ Lactose ទាប តែ​ប្រូតេអ៊ីន​ខ្ពស់ ហើយ​មាន​បាក់តេរី​ដែល​ល្អ​ចំពោះ​សុខភាព​ថែមទៀត​
•​ ​ផ្លែ​ប័​រ​មាន​ជាតិ​ខ្លាញ់​ដែល​ល្អ​ចំពោះ​សុខភាព ជាពិសេស​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ថែមទៀត​
•​ ​ផ្លែ​ប៉ោម​មាន​ជាតិ​សរសៃ​ខ្ពស់ ជាពិសេស​សារធាតុ Pectin ដែល​អាចជួយ​ឲ្យ​បេះដូង​កាន់តែ​មាន​សុខភាព​ល្អ និង​ចៀស​ផុតពី​ជំងឺមហារីក​ទៀត​
•​ ​ស្ពៃ​ស្ពី​ណា​ច​ជា​ប្រភព​នៃ​សារធាតុ Beta-carotene ដ៏​ឆ្លាត​វ៉ៃ​មួយ ដែល​អាច​ការពារ និង​ប្រឆាំង​ជំងឺ​បេះដូង ព្រមទាំង​មហារីក​បាន​
•​ ​ស៊ុត​មិន​ត្រឹម​តែមាន​កាឡូរី​ទាប​ទេ ថា​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជីវជាតិ​សំខាន់ៗ ដែល​រាងកាយ​ត្រូវការ​ដើម្បី​សុខភាព​ល្អ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com