ជាតិ
បុណ្យអុំទូក
រដ្ឋមន្ត្រី​វប្បធម៌​ជំ​រុញឱ្យ​សិល្បករ​-​ការិនី ប​ញ្ជូ​ល​ខ្លឹមសារ​អប់រំ​ពី​ជំងឺអេដស៍ នា​បុណ្យអុំទូក​
10, Nov 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖«​បង្ការ​ខ្លួន និង​គ្រួសារ​ពី​ការឆ្លង​មេរោគ​អេដស៍​-​ខ្ញុំ​សន្យា​» និង​«​ចូល​រូ​ម​បញ្ចប់​អេដស៍ ផ្ដើមចេញពី​យើងទាំងអស់គ្នា​» គឺជា​ខ្លឹមសារ​អប់រំ​ពី​ជំងឺអេដស៍​និង​មេរោគ​អេដស៍ ដែល​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ស្នើឱ្យ​ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត ជំរុញ​ដល់​សិល្បករ​និង​សិល្បការិនី ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​នានា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។


 
​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែលមាន​តួនាទី​ជួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តាមរយៈ​ការផ្សព្វផ្សាយ និង​អប់រំ ក្នុង​គ្រប់​កម្មវិធី​ផ្សេងៗ ដល់​សាធារណជន​៕

Tag:
 ក្រសួង​វប្បធម៌​
 ​រដ្ឋមន្ត្រី​
  សិល្បៈ​
  វប្បធម៌​
 ​សិល្បករ​
 ​ផ្សព្វផ្សាយ​
  អុំទូក​
  ព្រះរាជ​ពិធី​
© រក្សាសិទ្ធិដោយ thmeythmey.com